ស្លឹក​ស្វាយ​១​ក្តាប់ អាច​ផ្តល់​ប្រសិទ្ធភាព​១២​យ៉ាង​ចំពោះ​សុខភាព​

672

ស្លឹក​ស្វាយ​ពុំ​ត្រឹមតែ​ល្បីឈ្មោះ ក្នុង​ជំនួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ការការពារ​ផ្លូវ ដង្ហើម​,​បំបាត់​ស្ត្រេ​ស​…​ក៏មាន​ប្រសិទ្ធភាព មិន​អន់​ជាង​គ្នា​ឡើយ ។​
​ ​
​មានការ​ស្រាវជ្រាវ​ជាច្រើន បញ្ជាក់ថា ស្លឹក​ស្វាយ​មាន​លក្ខណៈ ពិសេស​ជា​ឱសថ​ច្រើន​មុខ ។ វា​ផ្គត់ផ្គង់ យ៉ាងច្រើន នូវ​វីតាមីន​, អង់​ហ្ស៊ី​ម​, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, សមាសធាតុ flavonoid និង​ថ្នាំ​ប្រឆាំង​មេរោគ ។​
​ ​
​ខាងក្រោម​នេះ​ជា​ឱសថ​ជួយ បង្ការ​ជំងឺ​មួយចំនួន​ពី​ស្លឹក​ស្វាយៈ​

១- ជួយ​ឱ្យ​ប្រសើរឡើង​នូវ បញ្ហា​ផ្លូវដង្ហើម​
​អ្នក​គ្រាន់តែ​យក​ស្លឹក​ស្វាយ ដាំ​ជាមួយ​ទឹក​ឱ្យ​ពុះ រួច​បន្ថែម​ទឹកឃ្មុំ បន្តិច វា​នឹងមាន​ប្រសិទ្ធភាព​ចំពោះ អ្នក គ្រុនផ្តាសាយ​, រលាក​ទងសួត​, ហឺត ឬ ព្យាបាល​ក្អក​ក៏​ប្រសិទ្ធភាព​ណាស់ដែរ ។​

២- ព្យាបាល​រលាក​ពោះវៀនធំ​
​យក​ត្រួយ​ស្វាយ​បរិភោគ ផ្ទាល់​រាល់ថ្ងៃ ប្រសិន​ពិបាក​លេប​អ្នក អាច​កិន​វា​ជា​ទឹក ដើម្បី​ទទួលទាន ។ ទឹក​នេះ​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ជួយ​ឱ្យ ស្រួល​ផឹក​ផង និង​ថែមទាំង​ជំនួយ រំលាយ​អាហារ​ល្អ​ជាង ។ ពេលវេលា ល្អ​បំផុត ដើម្បី​ទទួលទាន គឺ​មុនពេល ស្រស់ស្រូប​អាហារ​ព្រឹក​ពី​១៥​ទៅ​២០ នាទី ។ ត្រូវ​ចាំ​ថា ក្រោយពេល​ផឹក ទឹក​ស្លឹក​ស្វាយ​១០០​មិ​ល្លី​លីត្រ​នោះ​ត្រូវ ផឹកទឹក​ថែម​២០០​មិ​ល្លី​លីត្រ​ទៀត ។​
​ ​
៣-​ព្យាបាល​ជំងឺ​ក្រួស​តម្រងនោម និង​ក្រួស​ប្រមាត់​
​យក​ស្លឹក​ស្វាយ​ហាល​ឱ្យ​ស្ងួត ក្រោម​ម្លប់ រួច​កិន បន្ទាប់មក​ត្រាំ​មួយ​យប់ ក្នុង​ទឹក​ឆ្អិន ទើប​ត្រង​យក​ទឹក​ផឹក ។ ទឹក​នេះ មាន​ប្រសិទ្ធភាព​រំលាយ​ដុំ​ក្រួស និង​កម្ចាត់​វា​ចេញ​ក្រៅ​សរីរាង្គ ។​
​ ​
៤- ទប់ស្កាត់​បញ្ហា​ក្រពះ​
​យក​ស្លឹក​ស្វាយត្រាំ​ក្នុង​ទឹក​ក្តៅ មួយ​យប់ ព្រឹក​ឡើង​ទទួល​ទានពេល ពោះ​ទទេ នឹងមាន​ប្រសិទ្ធភាព​ដូចជា​ថ្នាំ ប៉ូវ​ក្រពះ និង​ជួយ​ទប់ស្កាត់​ជំងឺ​ក្រពះ ផ្សេងៗ​ទៀត ។​
​ ​
៥- ព្យាបាល​ឈឺ​ត្រចៀក
​យក​ស្លឹក​ស្វាយ​កៀប​យក​ទឹក ដាំ​ឱ្យ​ក្តៅ រួច​លាប​លើ​ត្រចៀក ដើម្បី បន្ថយ​អា​ការៈឈឺ ។​
​ ​
៦- ព្យាបាល​ស្នាម​រលាក​
​ដុត​ស្លឹក​ស្វាយ​មួយ​ក្តាប់​ឱ្យទៅ ជា​ផេះ បន្ទាប់មក​យកទៅ​លាប​លើ កន្លែង​រលាក អ្នក​នឹងមាន​អារម្មណ៍ ស្រួលខ្លួន​មួយ​រំពេច ។​
​ ​
៧- ព្យាបាល​ត្អើក និង​បញ្ហា បំពង់ក​
​ដុត​ស្លឹក​ស្វាយ​ឱ្យ​ក្រៀម និង ហឺត​យក​ក្លិនក្រអូប​របស់​វា អ្នកនឹង​បាត់ ត្អើក និង​ឈឺ​ក​ភ្លាម ។​
​ ​
៨-​ជួយ​ឱ្យ​អារម្មណ៍​ស្រឡះស្រឡំ​
​ប្រសិន​អ្នកមាន​អារម្មណ៍ ខ្វាយខ្វល់ និង​អន្ទះសា ចូរ​បន្ថែម​ទឹកតែ ស្លឹក​ស្វាយ​ពីរ​ទៅ​បី​កែវ ទៅក្នុង​ទឹក​ងូត វា​នឹង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ភ្លឺស្វាង និង​ស្រឡះស្រឡំ​ជាង ។​
​ ​
៩- បញ្ចុះ​សម្ពាធ​ឈាម​
​តែ​ស្លឹក​ស្វាយ​ក៏​អាច​បញ្ចុះ សម្ពាធ​ឈាម និង​រក្សា​ឱ្យ​សរសៃឈាម របស់​អ្នក​បានល្អ ។ វា​ក៏មាន​លក្ខណៈ សម្លាប់​មេរោគ ជួយ​បំបាត់​ក្លិន​មាត់ បង្កើន​សុខភាព​ធ្មេញ ។​
​ ​
១០- រាករូស​
​ប្រសិន​អ្នក​កំពុងមាន​ជំងឺ រាករូស ចូរ​ទទួលទាន​ទឹក​មួយ​កែវ មាន លាយ​ម្សៅ​ស្លឹក​ស្វាយ​កន្លះ​ស្លាបព្រា កាហ្វេ​មួយថ្ងៃ​បី​ដង នឹង​ឃើញ​ប្រសិទ្ធ ភាព​យ៉ាង​លឿន ។​
​ ​
១១- ទឹកនោមផ្អែម​
​យក​ត្រួយ​ស្វាយ​ប្រាំ​សន្លឹក កាត់​ជា​សរសៃៗ​ដាក់ចូល​ក្នុង​កែវ រួច​ចាក់ ទឹក​ពុះ​៣០០​មិ​ល្លី​លីត្រ គ្រប​ឱ្យ​ជិត​ទុក មួយ​យប់ ព្រឹក​ឡើង​ទទួល​ទានពេល ពោះ​ទទេ ។​
​ ​
១២-​ព្យាបាល​លើស​អាស៊ីត អ៊ុយ​រិ​ក​
​ស្លឹក​ស្វាយ​ជា​ឱសថ​ប្រសិទ្ធ ភាព​ដើម្បី​ព្យាបាល​ជំងឺ ភ្លេច​ការចងចាំ ។ យក​ស្លឹក​ស្វាយ​ដាំ​ក្នុង​ទឹក​ពុះ​រហូតដល់ ពេល​វា​ប្តូរ​ទៅជា​ពណ៌​លឿង ទទួល ទាន​ទឹក​នេះ​រាល់ថ្ងៃ ដើម្បី​ទទួលបាន ប្រសិទ្ធ​ភាពល្អ ៕ ប្រែ​សម្រួល​៖ រតនៈ