ស្លុតចិត្ត​នៅពេល​អតីត​តារា​សិច មៀ ខា​លី​ហ្វា លាតត្រដាង​ប្រាក់ចំណូល​ដែល​នាង​រកបាន​ពី​ភាពយន្ត​អាសអាភាស​

862
ចែករម្លែក

​អាជីព​របស់​នាង​មៀ ខា​លី​ហ្វា នៅក្នុង​ខ្សែភាពយន្ត​អាសអាភាស ប្រហែល​មាន​រយៈពេល​ត្រឹមតែ ៣ ខែ​ពិតមែន ប៉ុន្តែ ៤ ឆ្នាំ​បន្ទាប់ពី​នាង​បាន​ឈប់​ពី​ឧស្សាហ​កម្មនេះ នាង​នៅតែ​ជាតា​រា​សិច​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយរូប​នៅលើ​ពិភពលោក​។​

​អាជីព​សិច​រយៈពេល​ខ្លី​បានធ្វើឱ្យ​នាង​មៀ ខា​លី​ហ្វា ទទួលបាន​កិត្តិនាម​ល្បីល្បាញ​ពេញ​បណ្តាញ​អ៊ីនធឺណិត ប៉ុន្តែ​ពុំ​ទទួលបាន​លុយ​ច្រើន​ទេ​។​

​តារា​សិច​ប្រែក្លាយជា​ពិធី​ការិនី​ព័ត៌មាន​រូបនេះ​បាន​លាតត្រដាង​នៅលើ Twitter កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា នូវ​ចំនួន​ប្រាក់ចំណូល​ដែល​នាង​រកបាន​ក្នុងនាម​ជាតា​រា​សិច យ៉ាង​ដូច្នេះ​ថា “​មនុស្ស​គិតថា​ខ្ញុំ​រកលុយ​បាន​រាប់លាន​ពី​កុន​សិច​។ វា​មិនមែនជា​ការពិត​នោះទេ​។ ខ្ញុំ​រកបាន​ប្រាក់​ប្រហែល ១២.០០០ ដុល្លារ​នៅក្នុង​ឧស្សាហកម្ម​នេះ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មិនដែល​ស្គាល់​លុយ​មួយ​កាក់​មួយ​សេន​ទៀត​ទេ​បន្ទាប់ពី​នោះមក​”​។​

​ការ​លាតត្រដាង​របស់​នាង​ថា​ទទួល​បានតែ​១.០០០​ដុល្លារ​ក្នុង​មួយ​រឿង បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ងឿងឆ្ងល់​ថា​ហេតុដូចម្តេច​បានជា​នាង​មិន​ប្រើ​ភាពល្បីល្បាញ​របស់​នាង​បង្កើត​ទៅជា​លុយ​នៅពេល​ចាក​ចេញពី​ភាពយន្ត​សិច​។

​កើត​នៅ​ទីក្រុង​បៃ​រូត ប្រទេស​លី​បង់ នាង​ខា​លី​ហ្វា​បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋ​អាម៉េរិក​តាំងពីក្មេង​ក្នុង​ឆ្នាំ​២០០០​។ នាង​បាន​សម្តែង​ក្នុង​ភាពយន្ត​សិច​បាន​បី​ខែ​នៅ​ចុងឆ្នាំ​២០១៤ និង​ដើមឆ្នាំ​២០១៥​។ នាង​បាន​វិ​វត្ត​ខ្លួន​យ៉ាង​រហ័ស​ក្លាយជា​តារា​មានឈ្មោះ​ល្បី​បំផុត​មួយរូប​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​សិច ជាពិសេស​ដោយសារ​ឈុត​សិច​មួយ​នាង​បាន​រួមភេទ​ទាំង​ស្លៀកពាក់​ឈុត​អ៊ីស្លាម ហ៊ី​ចាប ជាហេតុ​នាំឱ្យ​នាង​មានឈ្មោះ​ល្បី​យ៉ាង​រហ័ស​នៅក្នុង​សហរដ្ឋអាមេរិក​និង​ពិភព​អារ៉ាប់ និង​ថែមទាំង​ទទួល​បានការ​គំរាម​សម្លាប់​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​មៀ ខា​លី​ហ្វា