ស្លៀក​សម្លៀកបំពាក់​ថ្មី​ពុំទាន់​បោកគក់​៖ ប្រយ័ត្ន​អាឡែកហ្ស៊ី និង​មហារីក​

983
ចែករម្លែក

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​ស្លៀកពាក់​ភ្លាម​សម្លៀកបំពាក់​ទើប​ទិញ​ថ្មី ដោយ​ពុំទាន់​បាន​បោកគក់ ។ ចូរ​ពិចារណា​ឡើងវិញ ព្រោះ​ស្ថាប័ន​សុវត្ថិភាព អាហារ​, បរិស្ថាន និង​ពលកម្ម​របស់​បារាំង (ANSSES) ទើបនឹង​ព្រមាន ពី​គ្រោះថ្នាក់​បង្កប់​ក្នុង​សម្លៀកបំពាក់​ថ្មី ។​
​ ​
​អ្នកជំនាញការ​អំពី​ជាតិពុល មួយរូប បានបញ្ជាក់​ពី​ការស្រាវជ្រាវ វិទ្យាសាស្ត្រៈ “​ក្រោយពេល វិភាគ​ប្រមាណ ១០០ សារជាតិ​គីមី​មាននៅ លើ​ក្រណាត់​ខោអាវ អ្នកជំនាញការ​បាន រកឃើញ ប្រមាណ ១០ សារជាតិ មាន លទ្ធភាព​បង្ក​អាឡែកហ្ស៊ី​, រមាស់ និង ថែមទាំង​មហារីក​” ។ ហើយក៏​មាន​សារ​ជាតិគីមី​ចម្លែក នៅលើ​ខោអាវ​កីឡា ។​
​ ​
​ដើម្បី​ឈានដល់​ការសន្និដ្ឋាន ខាងលើ ស្ថាប័ន ANSES បាន​ស្រាវជ្រាវ​ជំហាន​ដំបូង ក្នុង​វិស័យ នេះ​ពី​ខែមករា ដល់​ខែកញ្ញា ២០១៧ លើ ៣០ ករណី ជំងឺ​នៅ​មនុស្សពេញវ័យ ដោយបាន កំណត់​ជាតិពុល​ដក់​ជាប់​ក្នុង​បណ្តា ផលិតផល​សម្លៀកបំពាក់ គឺ​សារជាតិ benzidine និង Crom 6 ។​
​ ​
​ផ្តើម​ពី​នោះ ស្ថាប័ន​នេះ​ទូន្មាន អ្នកប្រើប្រាស់​ចូរ​បោកគក់​ឱ្យ​ស្អាតបាត​នូវ​សម្លៀកបំពាក់​ទើប​ទិញ ថ្មី​ទាំងអស់ ចៀសវាង​ឱ្យ​ក្រណាត់​នៅ​ថ្មី ប៉ះពាល់​ជាមួយ​ស្បែក ។​
​ ​
​ហើយ​ប្រសិន​ជួបប្រទះ​រោគ សញ្ញា​, រមាស់ ឬ កន្ទួល ពេល​ស្លៀក សម្លៀកបំពាក់​ថ្មី​ពុំទាន់​បោកគក់ នោះ​ចូរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​សើ​ស្បែក​ត្រួតពិនិត្យ​ជាបន្ទាន់ ៕ ប្រែ​សម្រួល​: រតនៈ​