ស្វាគមន៍​ឆ្នាំ​ថ្មី​! កម្មករ​កាត់ដេរ​ឡើង​ប្រាក់ខែ រីឯ​តម្លៃ​ភ្លើងអគ្គិសនី​ចុះថោក​!

481
ចែករម្លែក

រាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០១៩ តទៅ ការដំឡើង​ប្រាក់ខែ​ទាប បំផុត​របស់​កម្មករ កាត់ដេរ​ពី​១៧០​ដុល្លារ ដល់​១៨២​ដុល្លារ​ត្រូវ​អនុវត្តន៍ ។ ប្រាក់ខែ​គោល​នេះ​មិនទាន់ គិតដល់​ប្រាក់ អត្ថប្រយោជន៍​ជាច្រើន​ទៀត ដូចជា ប្រាក់​អតីតភាព​ការងារ​ប្រាក់​ថែម​ម៉ោងប្រាក់​ថ្លៃ​បាយ និង​ប្រាក់​ថ្លៃ​ធ្វើដំណើរ​ជាដើម ។
​ ​
ក្រៅពី​ដំឡើង​ប្រាក់ខែ នៅ​ឆ្នាំ​ថ្មី នេះ​កម្មករ​កាត់ដេរ ពិសេស​ស្ត្រី​មាន ផ្ទៃពោះ នៅ​ឆ្នាំ​២០១៩ ក៏​នៅតែ​បន្ត ទទួល​អត្ថប្រយោជន៍​ជាច្រើន​ដូច​អំឡុង ចុងឆ្នាំ​២០១៧ ដូចជា​ចេញពី​ធ្វើការ មុន ម៉ោង​៣០​នាទី ពេល​សម្រាលកូន​ម្នាក់ ទទួលបាន​៤០​ម៉ឺន​រៀល និង​នៅពេល សម្រាកលំហែ​មាតុភាព ឬ​ឈប់​កើតកូន ៣​ខែ គឺ​ទទួលបាន​ប្រាក់ខែ​១២០​ភាគរយ ជាដើម​។​
​ ​
ជាមួយគ្នានេះ កម្មករ​កាត់ដេរ នៅក្នុង​ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​បន្ត​គិតគូរ​ជា អាទិភាព​ដូច បណ្តា​ឆ្នាំកន្លងមក​ដដែល ។ កម្មករ កាត់ដេរ ក៏ដូចជា​និយោជិត​ទាំងអស់ ក៏ ត្រូវ​បើក​ប្រាក់ខែ​២​ដង ក្នុង​១​ខែ ពោលគឺ ១៥​ថ្ងៃ​បើក​ប្រាក់ខែ​ពាក់កណ្តាល​។ ចំណែក ប្រាក់​អតីតភាព​ការងារ ក៏ត្រូវ បើក​១​ឆ្នាំ​ចំនួន​២​ដង គឺ​នៅ​រៀងរាល់ខែ មិថុនា​និង​នៅ​ខែធ្នូ​។ ការធ្វើ​ដូច្នេះ ដើម្បី កុំឱ្យ​កម្មករ​ជួប​ការលំបាក​នៅពេល ថៅកែ​រោងចក្រ​រត់ចោល​។​
​ ​
ដំណាលគ្នា​នឹង​ប្រាក់ខែ​កម្មករ កាត់ដេរ​ត្រូវបាន​ដំឡើង នៅក្នុង​ឆ្នាំ ២០១៩ ឆ្នាំ​ថ្មី​នេះ រាជរដ្ឋាភិបាល​ក៏បាន សម្រេច​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​មួយ កម្រិត​ថែមទៀត​។ ក្នុងនោះ​អាជីវករ តាម​ផ្សារ​ក៏​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​តាម​តម្លៃ​ភ្លើង រដ្ឋ​ផងដែរ​។​
​ ​
ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅ ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ពី​តម្លៃ ប្រើប្រាស់​អគ្គិសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បញ្ចុះ ថ្លៃ​ទៅ តាម​ប្រភេទ​នៃ​ការប្រើប្រាស់​នីមួយៗ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា អ្វីដែល​គណបក្ស​ប្រជាជន​បាន​សន្យា​មុន ពេល​បោះឆ្នោត វា​នឹង​ក្លាយជា​ការពិត នៅក្នុង​រយៈពេល ១៤​ថ្ងៃ​ទៀត ឥឡូវ យើង​បែង​ចែកជា​បួន ប្រភេទ​នៃ​អ្នក ប្រើប្រាស់​ប្រៈភេទ​ទីមួយ​.​អ្នកប្រើប្រាស់​ធំៗ​គ្រប់​ប្រភេទ​ដែល​ទិញ​ចេញ ពី​អនុ​ស្ថានីយ ក្នុងនោះ​ចេញ​តាម​ទ្វារ​ច្រក​ចរន្ត តង់ស្យុង​ខ្ពស់ ដែល​បច្ចុប្បន្ន​កំពុងមាន តម្លៃ ០,១២៤០​ដុល្លារ​និង​ចុះមក​០,១១៧០​ដុល្លារ​នៅ​ឆ្នាំ ២០១៩ និង ២០២០ ។​
​ ​
អ្នកទិញ​តាម​ទ្វារ​ចរន្ត​តង់ស្យុង មធ្យម អនុ​ស្ថានីយ​ក្នុង​ក្រុងភ្នំពេញ​០,១៤៧៥​ដុល្លារ ក្នុង​១​គីឡូវ៉ាត់ ម៉ោង ចុះមក​នៅត្រឹម​០,១៣៥០​ដុល្លារ​នៅ​ឆ្នាំ ២០១៩ និង ២០២០ ចុះមក​នៅត្រឹម ០,១៣៣០ ដុល្លារ​។​អ្នកទិញ​តាម​ទ្វារ ចរន្ត​តង់ស្យុង​មធ្យម តាម​អនុ​ស្ថានីយ តាម​ខេត្ត​បច្ចុប្បន្ន​០,១២៦០ ដុល្លារ​និង ចុះមក​នៅ ០,១២២០​ដុល្លារ​នៅ​ឆ្នាំ ២០១៩ និង ២០២០ ។​
​ ​
ប្រភេទ​ទី​ពីរ​. សម្រាប់​អ្នកប្រើប្រាស់​តាម​ប្រភេទ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​តាម​ខ្សែ​តង់ស្យុង មធ្យម​នៃ​តំបន់​ចែកចាយ​ដែល​បច្ចុប្បន្ន មានតម្លៃ​០,១៦៥០​ដុល្លារ នៅ​ភ្នំពេញ និង​០,១៦៤០ ដុល្លារ នៅតាម​ខេត្ត នឹង​ចុះមក​នៅត្រឹម ០,១៤៧០ នៅ​ឆ្នាំ ២០១៩ និង​០,១៤៦០​នៅ​ឆ្នាំ​២០២០ ។​
​ ​
​ប្រភេទ​ទី​បី​.​អ្នកប្រើប្រាស់​ប្រភេទ ពាណិជ្ជកម្ម​និង​រដ្ឋបាល​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម ដែល​ពេលនេះ​កំពុង​ប្រើ​មាន​០,១៦៥០ ដុល្លារ នៅ​ភ្នំពេញ​និង នៅតាម​ខេត្ត​០,១៦៤០ ដុល្លារ និង​ចុះមក​នៅត្រឹម ០,១៥៩០ ដុល្លារ​នៅ​ឆ្នាំ ២០២៩ និង ចុះមក​នៅ ០,១៥៨០​នៅ​ឆ្នាំ ២០២០ ។​
​ ​
​ប្រភេទ​ទី​បួនៈ​សម្រាប់​លំនៅ ដែល​ប្រើប្រាស់​ចាប់ពី ១-១០ គីឡូវ៉ាត់ ក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ មក​នៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ ២០២០ ខាងមុខ​។​
​ ​
សម្រាប់​លំនៅ​ដែល​ប្រើប្រាស់ ចាប់ពី​ប្រើប្រាស់​ពី​១១-៥០​គីឡូវ៉ាត់ ក្នុង​មួយខែ​តម្លៃ​អគ្គិសនី នឹងត្រូវ​ចុះ​ពី ៦១០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៤៨០ រៀល​នៅ​ឆ្នាំ​២០១ និង​ឆ្នាំ​២០២០ ខាង មុខ ។​
​ ​
សម្រាប់​លំនៅ​ដែល​ប្រើប្រាស់ ចាប់ពី​ប្រើប្រាស់​ពី​៥១-២០០​គីឡូវ៉ាត់​ក្នុង​មួយខែ​តម្លៃ អគ្គិសនី​នឹងត្រូវ ចុះ​ពី ៧៧០​រៀល នៅ​ឆ្នាំ​២០១៨​ទៅ ៦១០ រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាងមុខ​។​
​ ​
សម្រាប់​លំនៅ​ដែល​ប្រើប្រាស់ ចាប់ពី​ប្រើប្រាស់​ពី ២០០​គីឡូវ៉ាត់​ឡើង ទៅក្នុង​មួយខែ តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ ពី​៧៧០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ​៧៤០ រៀល​នៅ​ឆ្នាំ​២០១៩ និង​៧៣០​រៀល នៅ​ឆ្នាំ​២០២០ ។​
​ ​
ជាការ​ពិត​! ការបញ្ចុះ​តម្លៃ អគ្គិសនី​នេះ​ដើម្បី​លើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ការ វិនិយោគ​។ នេះ​ក៏​ជា​បញ្ហា​មួយ​ដែល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​។ នៅ​ឆ្នាំ​២០១៥ រាជ រដ្ឋាភិបាល​បានកំណត់​ផែនការ​បន្ថយថ្លៃ​អគ្គិសនី នៅ​តំបន់​ផ្គត់ផ្គង់​ដែល​យក ប្រភព​អគ្គិសនី​បណ្តាញ​ជាតិ​សម្រាប់ ឆ្នាំ​២០១៦-២០២០ ដើម្បី​បែងចែក ផ្លែផ្កា​នេះ​ជូនទៅ​អ្នកប្រើប្រាស់​អគ្គិសនី គ្រប់​ប្រភេទ​។​តាមរយៈ​ផែនការ​នេះ ចាប់ពី​ឆ្នាំ​២០១៦ បានធ្វើការ​បន្ថយថ្លៃ អគ្គិសនី​នៅ​តំបន់​ទាំងអស់​ដែល​បាន​យក​ប្រភព អគ្គិសនី​ពី​បណ្តាញ​ជាតិ​។ នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​ធ្វើការ​កែសម្រួល​បន្ថយ​អត្រា ថ្លៃ​បន្ថែមទៀត សម្រាប់​លំនៅ​ដែល​ប្រើប្រាស់​មិន​លើស ៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ​នៅ តំបន់​ជនបទ រួច​នៅមុន​ការបោះឆ្នោត សកល​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុន​-​សែន បាន​សន្យា​ទម្លាក់​ថ្លៃ​អគ្គិសនី​បន្ថែម ទៀត​សម្រាប់​ឆ្នាំ​២០១៩​និង​២០២០ ។​
​ ​
ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​វា​រី អគ្គិសនី​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​មិន​គ្រាន់តែ​ជា​សម្រាប់ មួយថ្ងៃ ឬ​ពីរ​ថ្ងៃ មួយ ឆ្នាំ​ឬ​២​ឆ្នាំ​នោះទេ គឺ​យើង​ធ្វើ​កិច្ចការ​នេះ ១០​ឆ្នាំ​រួចមកហើយ ។ ដំណាក់កាល ចាប់ផ្តើម​នៅទីនេះ​នឹង​ផ្តល់នូវ​វឌ្ឍន​-​ភាព​ថ្មី​មួយ​សម្រាប់​ព្រះរាជា ណាចក្រកម្ពុជា ។ សម្រាប់​ការអភិវឌ្ឍ​ប្រទេស ទាំងមូល យើង​នឹង​ខិតខំ​កសាង​អគ្គិសនី​ទៅតាម ដំណាក់កាល​នីមួយៗ​ដើម្បី ជំរុញ​ការអភិវឌ្ឍ​ប្រទេស​។ តាម​ផែនការ​រាជរដ្ឋាភិបាល​នៅ ឆ្នាំ​២០២២ នឹងធ្វើ​ឱ្យ មាន​អគ្គិសនី​នៅ​គ្រប់​ភូមិ ទូទាំងប្រទេស ចំនួន ១៤.១៦៨ ភូមិ​ដែល​ប​ច្ចប្ប​ន្ន​មាន ចំនួន ១១.១៩៤ ភូមិ​បានទទួល​ភ្លើង ប្រើប្រាស់​រួចហើយ ស្មើនឹង ៣.២៨០.០០០ ខ្នង​ផ្ទះ​ដែលមាន​ភ្លើង ប្រើប្រាស់ ។​
​ ​
សរុបមក នៅ​ឆ្នាំ​២០១៩ ឆ្នាំ​ថ្មី នេះ គឺ​កម្មករ​កាត់ដេរ​យើង​ត្រូវបាន ឡើង​ប្រាក់ខែ ហើយ​មន្ត្រីរាជការ​គ្រប់ ប្រភេទ​ក៏​ឡើង​ប្រាក់ខែ​ដល់​ទៅ ២​ដង គឺ​នៅ​ខែមករា​នេះ និង​នៅ​ខែមេសា​។ រីឯ​ការប្រើប្រាស់​តម្លៃ​ភ្លើងអគ្គិសនី កាន់តែ​ធូរ​ថ្លៃ​ហើយ​បណ្តាញ របស់​រដ្ឋ ក៏​កាន់តែ​ពង្រីក​ចូលទៅ​កាន់​មិន​ត្រឹម តែ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទេ គឺ​ចូលដល់ ក្នុង​ផ្សារ​ថែម​ទៀតផង​។​
​ ​
ទាំងអស់នេះ​គឺជា​ការខិតខំ ប្រឹង ប្រែង​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បានសម្រេច​នូវ សមិទ្ធផល​ជា​បន្តបន្ទាប់ ក្នុង បំណង​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា កាន់តែ​ល្អប្រសើរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក៏ដូចជា​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ការអភិវឌ្ឍ រីកចម្រើន របស់​ប្រទេសជាតិ​នេះ អាចធ្វើ​ទៅបាន​ក៏​ដោយសារតែ​កម្ពុ​ជាមាន​សុខ សន្តិភាព ពេញលេញ​ផងដែរ ៕ ដោយ​: ម៉េង​ឆៃ​