ស្វាគមន៍​ប្រតិភូ​ប៉ូលិស​អន្តរជាតិ​ភូមិភាគ​២​នៃ​ទីក្រុង​ញ៉ូ​វ​យ៉​ក​សហរដ្ឋអាមេរិក ( NYPD )

323
ចែករម្លែក
  • 19
    Shares

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​រាត្រី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដំណើរ​ទស្សនកិច្ច​មក​កាន់​ដែនដី​អង្គរ​នៃ​ខេត្តសៀមរាប ប្រតិភូ​ប៉ូលិស​អន្តរជាតិ​ភូមិភាគ​២ នៃ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារ​ប៉ូលីស​ក្នុង​តំបន់​ផ្សេងៗ​ទៀត បង្ហាញ​អំពី​ការ​រឹតចំណង​មិត្តភាព សហប្រតិបត្តិការ រវាង​សហរដ្ឋអាមេរិក និង កម្ពុជា ។

​វត្តមាន​របស់​ប្រតិភូ​ប៉ូលិស​អន្តរជាតិ​ភូមិភាគ​២​នៃ​ទីក្រុង​ញ៉ូ​វ​យ៉​ក​សហរដ្ឋអាមេរិក​(NYPD)​និង​ភ្នាក់ងារ​ប៉ូលិស​ក្នុង​តំបន់​ផ្សេងៗ​ទៀត​មកកាន់​ខេត្តសៀមរាប​ដែនដី​អតីត​រាជធានី​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​កត្តា​បង្ហាញ​អំពី​ការ​រឹតចំណង​សាមគ្គីភាព​-​មិត្តភាព​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​ហើយក៏​ជាការ​បង្ហាញឱ្យឃើញ​ផងដែរ​អំពី​គោលបំណង​ជា​វិជ្ជមាន​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក សម្រាប់​អនាគត​ខាងមុខ ។​

​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា ខេត្តសៀមរាប គឺជា​ខេត្ត​ឈាន​មុ​ខេ​គេ​លី​វិ​ស័​យេ​ទស​ចរណ៍ បច្ចុប្បន្ន​បាន​កំពុងមាន​កា​រវិ​ឌ្ឍ​ន៍​រីក​ច្រេ​មីន​ជា​បន្តបន្ទាប់ តាមរយៈ​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​អ្នក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ អក​នក​សិក្សា​ស្រាវជ្រាវ គណៈប្រតិភូ​ជាន់ខ្ពស់ និង បណ្តា​ប្រទេស​ជា​មិត្ត ។

​លោក​បាន​បន្តថា ដោយបាន​ការចូលរួម​ចំណែក​យ៉ាងសកម្ម ពី​សំណាក់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច នៅ​គ្រប់​ជាន់ថ្នាក់ និង ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បានធ្វើ​ឲ្យ​ស្ថានភាព​សន្តិសុខ​ទូទៅ​ក្នុង​ខេត្ត មាន​សុវត្ថិភាព និង សណ្តាប់ធ្នាប់​ផងដែរ ។

លោក Sgt.Juan Perez តំណាង​ប្រតិភូ​ប៉ូលីស​អន្តរជាតិ ភូមិភាគ​២ នៃ​ក្រុង ញូយ៉ក សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្នុងការ​លើកកម្ពស់​កា​រងារ​សន្តិសុខ​នៅលើ​ពិភពលោក ព្រមទាំង​ធ្វើការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ បច្ចេកទេស​នឹង​គ្នា​ផងដែរ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ឹង ពន្លក អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ក្នុងនាម​តំណាង ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អ​គ្គមេ​បញ្ចា​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេ​បញ្ចា​ការ​កងទ័ពជើងគោក បានបញ្ជាក់​ក្នុងឱកាស​ទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍ ប្រតិភូ​ប៉ូលីស​អន្តរជាតិ​ភូមិភាគ​២ នៃ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក ( NYPD ) ។​

ភ្នាក់ងារ​ប៉ូលីស​ក្នុង​តំបន់​ផ្សេងៗ ដែល​ដឹកនាំ​ដោយ លោក​JuanPerez​ថា​រូបលោក​សូម​សម្តែង​នូវ​ការរីករាយ​ស្វាគមន៍​ជានិច្ច​ចំពោះ​វត្តមាន​មិត្តភក្តិ​ទាំងអស់​ដែល​អញ្ជើញ​មកកាន់​កម្ពុជា សំខាន់​មកកាន់​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ។

​លោក​បាន​បន្តទៀតថា​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ​ជា​កេរដំណែល​ដូនតា​ខ្មែរ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​នៃ​មនុស្សជាតិ​ដែល​ស្ថិតនៅក្នុង​ដែនដី​នៃ​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ប្រតិភូ​ទាំងអស់​។​

បានបង្ហាញ​អំពី​មោទនភាព​របស់​កម្ពុជា ដែល​កំពុង​បោះជំហាន ក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍ​ជាតិ​ក្រោម​ឥទ្ធិពល​នៃ​ម្លប់​សន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ។ កត្តា​សន្តិភាព​បាន​កំពុង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុងចំណោម​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋ​នានា​ក្នុង​តំបន់ ៕S/