ស្វាមី​របស់​តារា​តៃវ៉ាន់​ផ្តល់​កាដូ​ជា​ផ្ទះ​វីឡា​ចំនួន​៤ ក្រោយ​បាន​ប្រសូត្រ​បាន​កូនប្រុស​

410
ចែករម្លែក

​ស្វាមី​រប​ស់នាង អា​ឌី អាន មិន​ត្រឹមតែ​ធ្វើអោយ​នាង​ស្រឡាំងកាំង​ទេ តែ​ទីផ្សារ​អចលនទ្រព្យ​ក៏ដូជា​ប្តី​ឯទៀតៗក៏​ភ្ញាក់ផ្អើល​ដែ​រទៀត​។​

​ប្តី​របស់​សិល្បការិនី​តៃវ៉ាន់​ដែល​ផ្អាក​សម្តែង​រូបនេះ លោក ឡេវី ចាន ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជូន​កាដូ​ផ្ទះ​វីឡា​ចំនួន​៤​នៅ​តំបន់​Oscar Crescent នៃ​ក្រុង​ម៉ា​កាវ​តំលៃ​សរុប​១០០​លាន​ដុល្លារ ក្រោយ​ពី​តារា​វ័យ​៣៨​ឆ្នាំ​រូប​នេះ ផ្តល់កំណើត​កូនប្រុស​កាលពី​ខែ​មុន​។​

​យោង​តាម​សារព័ត៌មាន Oriental Daily News វីឡា​ទាំងនេះ​ស្ថិតនៅ​តំបន់​ល្អ ដោយ​អាច​មើលឃើញ​ទី​លា​នប្រណាំងសេះ​Macau Jockey Club មាន​៤​ជាន់ មាន​ជណ្តើរយន្ត​និង​​កន្លែង​ចត​រថយន្ត​បាន​៥​គ្រឿង​។​

​របាយការណ៍​សារព័ត៌មាន​បានអោយដឹង​ទៀតថា លោក​ឡេវី ចាត់ទុក​នាង អា​ឌី ដូចជា រាជ​នី ដោយ​កាលពី​ខួបកំណើត​របស់​នាង​កាលពី​ឆ្នាំមុន​លោក​បាន​ទិញ​ខ្សែក​តំលៃ​២,៦៩​លាន​ដុល្លារ​អោយ​នាង​។​​ក្នុងអំឡុងពេល​នាង​មាន​ផ្ទៃពោះ លោក​ឡេវី ចាន ជា​ប្តី ថែម​ទាំង​កាត់​ក្រចក​ដៃជើង និង​ម៉ាស្សា​អោយ​នាង​ថែម​ទៀត​។​

​នៅពេល​មានការ​សរសើរ​ថា​នាង​បាន​ប្តីល្អ​ដូច្នេះ ក៏​មាន​ការលើកឡើង​ថា​លោក​ឡេវី​មាន​សំណាង​ដែល​បាន​ប្រពន្ធ​ស្អាត​។​យោង​តាម​សារព័ត៌មាន លោក​ឡេវី​រក​ស៊ីមា​ន​បាន​ភ្លាមៗ​​ចាប់តាំងពី​បាន​រៀបការ​ជាមួយ​អា​ឌី​។​

​ភាពយន្ត​ល្បី​របស់​អា​ឌី​គឺ​រឿង The Outsiders​ឆ្នាំ​២០០៤ ។​នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ជាច្រើន​ផងដែរ​។​ចំណែក​ឡេវី ជា​នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​Tak Chun Group ដែល​ជាម្ចាស់​និង​ដំណើរការ​ក្លឹប​ល្បែង​ជាច្រើន​នៅ​ម៉ាកា​វ​៕ដោយ៖វាសនា

#