ស្វាយរៀងៈក្រុង​ពាលី​សាងសង់​​អាស្រម​ថ្មី​ថ្វាយ លោកតា​គង់ យាយ​ដើ​ង

1962
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​បាន​អញ្ជើញ​ចូលរួម​ពិធី​ក្រុង​ពាលី​សាងសង់​​អាស្រម​ថ្មី​​ថ្វាយ លោកតា​គង់ យាយ​ដើ​ង ដែល​ខាង​ក្រោយ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្តស្វាយរៀង នៃ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

ក្រុង​ពាលី​សាងសង់​​អាស្រម​ថ្មី​ថ្វាយ លោកតា​គង់ យាយ​ដើ​ង

​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​អាស្រម​ថ្មី​លោកតា​គង់​យាយ​ដើ​ង​ដែល​នឹង​សាងសង់​ថ្មី​នៅលើ​ទី​តាំង​ចាស់​នេះ គឺជា​ការផ្ដួចផ្ដើម​ការ​សាងសង់​ដោយ​លោកស្រី​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល ដើម្បី​រៀបចំ​ទីតាំង​នេះ​ឲ្យ​បាន​ស្អាត​ល្អជា​ទីសក្ការៈ​បូជា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ ព្រោះ​នាពេល​កន្លងមកនេះ នៅពេល​មាន​ពិធីបុណ្យ​ជាតិ ឬ​ពិធី​សំខាន់ៗផ្សេងៗ​ក្នុង​ខេត្ត​ថ្នាក់ដឹកនាំ​ខេត្ត រួមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត តែងតែ​អញ្ជើញ​មក​ធ្វើ​ពិធី​បួងសួងសុំ​សេចក្តីសុខ​សប្បាយ​ពី​លោកតា​គង់ យាយ​ដើ​ង​ជា​ដរាប​៕​សរន​