ស្វាយរៀង​ប្រជុំ​ពិនិត្យ​និង​ចាត់​អាទិភាព​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឡើងវិញ​

828
ចែករម្លែក
ស្វាយរៀង​ប្រជុំ​ពិនិត្យ​និង​ចាត់​អាទិភាព​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឡើងវិញ​

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​កាល​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា​អនុលោម​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​មួយចំនួន តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​ប្រភេទ​នីមួយៗ ត្រូវមាន​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល ហើយ​ត្រូវធ្វើ​បច្ចុប្បន្នភាព ជា​រៀងរាល់ឆ្នាំ សម្រាប់​វិភាគ​ស្ថានភាព ដោយ​ផ្ដោតទៅលើ​ការកំណត់​បញ្ហា និង​តម្រូវការ​ជា​អាទិភាព​ដូចដែល​ក្រុមការងារ​បានរៀបចំ​ចងក្រង​និង​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នា​ពេលនេះ ។​

ស្វាយរៀង​ប្រជុំ​ពិនិត្យ​និង​ចាត់​អាទិភាព​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឡើងវិញ​

​លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ដូច្នេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ចាត់​អាទិភាព​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឡើងវិញ​សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៩-២០២១ ខេត្តស្វាយ​រៀង​នៅ​សាលប្រជុំ​ន​ន្ទី “​អគារ ក​” សាលាខេត្ត ។

​លោក​អភិបាលរង​ខេត្ត ក៏បាន​ស្នើ​ដល់​មន្ទីរ​ដែល​ពុំទាន់​បានរៀបចំ​ចាត់​អាទិភាព​គម្រោង​អនុវត្ត​របស់ខ្លួន ត្រូវ​រៀបចំ​ឲ្យ​បាន​ឆាប់ និង​ផ្ញើជូន​មក​ក្រុមការងារ​ដើម្បី​ចងក្រង ព្រមទាំង​ត្រូវ​បន្ត​ចូលរួម​សហការ​ក្នុងការ​អនុវត្ត​ការងារ​នៅ​ជំហាន​បន្ទាប់​ឲ្យ​បានល្អ​ប្រសើរ ធ្វើយ៉ាងណា​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ឲ្យ​បាន​ទាន់ពេលវេលា​តាម​ប្រតិទិន​ដែល​បានកំណត់ និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៕​សរន​