ស្វាយ​មាន​ប្រសិទ្ធិភាព​ក្នុងការ​បន្ថយ​រោគសញ្ញា​ទល់លាមក​

521

​លើក​ក្រោយពេល​ទល់លាមក អ្នក​អាច​បរិភោគ​ស្វាយ​ជំនួស​ការប្រើ​សារជាតិ​បំពេញ​ជាតិ​សរសៃ​, នេះ​ជាការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​ប្រកាស​ដោយ​សកល​វិទ្យាល័យ Texas A & M លើ​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​មូ​លេ​គុល​អាហារ​បំប៉ន និង អាហារ ( Molecular Nutrition and Food Research) ។​

​តាមរយៈ​នោះ​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ស្វាយ​មាន​ផ្ទុក polyphenol និង​ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​ជាង​ក្នុងការ​បន្ថយ​រោគសញ្ញា​ទល់លាមក ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​«​របកគំហើញ​របស់​យើងខ្ញុំ​បង្ហាញថា ស្វាយ​មាន​ឧត្តមភាព​ជាង​ពពួក​សារជាតិ​បំពេញ​ជាតិ​សរសៃ​ផ្សេងៗ ដោយសារ polyphenol ក្នុង​ស្វាយ​ជួយ​បន្ថយ​សញ្ញា​រលាក និង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​អតិសុខុមប្រាណ រួមមាន​រាប់ពាន់​លាន​បាក់តេរី រស់នៅក្នុង​ផ្លូវ​រំលាយ​អាហារ​របស់​យើង​» ។​

​ប្រភព​ដដែល​បាន​បន្តថា «​សារជាតិ​បំពេញ​ជាតិ​សរសៃ​ផ្សេងៗ​មួយចំនួន និង​ថ្នាំ​សម្រួល​ពោះវៀន អាច​ជំនួយ​ក្នុងការ​ព្យាបាល​ទល់លាមក​, តែ​វា​អាច​មិន​ដោះស្រាយ​គ្រប់គ្រាន់​នូវ​រោគសញ្ញា​ទាំងអស់ ដែល​បង្កឡើង​ដោយ​ការ​ទល់លាមក ដូចជា​ស្ថាប័ន​រលាក​ពោះវៀន អម​ជាមួយ​នោះទេ​» ។​

​ក្នុងការ​ស្រាវជ្រាវ​អូសបន្លាយ ៤ សប្តាហ៍ មនុស្សពេញវ័យ ៣៦ នាក់ រួមមាន​ទាំង​បុរស និង​ស្ត្រី កើត​ជំងឺ​ទល់លាមក​រ៉ាំរ៉ៃ ត្រូវបាន​ចែកជា​២​ក្រុម​៖ ក្រុម​បរិភោគ​ស្វាយ​ប្រមាណ ៣០០ ក្រាម ក្នុង​១​ថ្ងៃ (​ប្រហាក់ប្រហែល​ស្វាយ​១​ផ្លែ​) និង​ក្រុម​ប្រើប្រាស់​ម្សៅ​ជាតិ​សរសៃ psyllium ១​ស្លាបព្រា​កាហ្វេ ឬ ៥ ក្រាម ក្នុង​១​ថ្ងៃ ។​

​លទ្ធផល គឺ​ស្វាយ​មាន​ប្រសិទ្ធភាព​ជាង​ក្នុងការ​បន្ថយ​រោគសញ្ញា​ទល់លាមក នៅ​ពួក​អ្នកចូលរួម​ជាង​ក្រុម​ប្រើ​ជាតិ​សរសៃ ៕ ប្រែ​សម្រួល​: រតនៈ​