ស្វាយ មាន​ប្រយោជន៍​យ៉ាង​សម្បើម​

1276
ចែករម្លែក

ស្វាយ មាន​ប្រយោជន៍​យ៉ាង​សម្បើម ដែល​អាច​និយាយបានថា អាចជា​ស្តេច​នៃ​ផ្លែឈើ ទាំងអស់​។ វា​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក ជួយ​ក្នុងការ​សម្រក​ទម្ងន់ ជួយ​គ្រប់ គ្រង​ជំងឺ​ទឹកនោមផ្អែម ជួយ​រំលាយ​អាហារ ជួយ​សម្អាត​ស្បែក និង​ជា​អាហារសម្រន់ ដ៏​ល្អឥតខ្ចោះ​។​

​ខាងក្រោម​នេះ​ជា​មូលហេតុ ៥ យ៉ាង​ដែល​អ្នក​គួរតែ​បរិភោគ​ផ្លែស្វាយ​រៀងរាល់ថ្ងៃ ៖

• ជំងឺមហារីក ៖ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មាន​វត្តមាន​នៅក្នុង​ផ្លែស្វាយ​ដែល​សារធាតុ ទាំងនេះ​អាចជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក​ពោះវៀនធំ មហារ​រីក​សុដន់ ជំងឺមហារីក​ឈាម និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាដើម​។​
• ជួយ​ក្នុង​ការរំលាយ​អាហារ ៖ ស្វាយ​មាន​អង់ស៊ីម​ដែល​ជួយ​ក្នុងការ​បំបែក​ប្រូតេអ៊ីន​។ សារធាតុ​ស​សៃ​ធម្មជាតិ​នៃ​ផ្លែស្វាយ​ជួយ​ក្នុងការ​រំលាយ​អាហារ និង​ការបញ្ចេញចោល​។​
• ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ៖ ការរួមបញ្ចូល​គ្នា​នៃ​វីតាមីន​ច្រើន​ប្រភេទ​អាច​រក្សា​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នកមាន​សុភាព​ល្អ​។​
• ល្អ​សម្រាប់​ស្ត្ រី​៖ ស្វាយ គឺ​សម្បូរ​ទៅដោយ​សារជាតិ​ដែក ហេតុនេះ​វា​គឺជា​ដំណោះ ស្រាយ​ធម្មជាតិ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ដែលមាន​ភាពស្លេកស្លាំង​។ ស្ត្រី​អស់​រដូវ និង​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ផ្លែស្វាយ​នោះ​នឹង​បង្កើន​កម្រិត​ជាតិ​ដែក និង​ជាតិ​កាល់ ស្យូ​មរ​បស់​ពួកគេ​បាន​។​
• កាត់បន្ថយ​ការ​មាន​គ្រួស​ក្នុង​តម្រងនោម ៖ នៅក្នុង​ឱសថ​បុរាណ​ចិន​ស្វាយ​ត្រូវបាន គេ​ចាត់ទុកថា​មាន​រសជាតិ​ផ្អែម​និង​ជូរ​ជាមួយនឹង​សមត្ថភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ នៃ​ការបង្កើត​ការ​មាន​គ្រោះ​ក្នុង​តម្រងនោម​បាន​៕ ដោយៈ health.com.kh