ស្វា​មួយ​ហ្វូង​ធំ​គាំងបេះដូង​ងាប់​ដោយសារ​ត្រូវ​ខ្លា​បំភ័យ​

412

កាលពីពេល​ថ្មីៗ​នេះ​គេ​បាន​ប្រទះឃើញ​ស្វា​រហូតដល់​ទៅ ១២ ក្បាល​ងាប់​ក្នុងព្រៃ​មួយកន្លែង​នៅ​ប្រទេស​ឥណ្ឌា ដែល​ក្រុម​អ្នកជំនាញ ខាង​បសុព្យាបាល​អះអាងថា​ពួកវា​គាំង​បេះ​ក្នុងពេល​ដំណាលគ្នា បន្ទាប់ពី​ត្រូវបាន​ខ្លា​មួយ​ក្បាល​បំភ័យ​។
​ ​
​ប្រជាជន​ក្នុង​មូលដ្ឋាន​បាន​ប្រទះឃើញ​ខ្មោច​ស្វា​ទាំងនេះ ខណៈពេល​ពួកគេ​កំពុង​កាប់​ឆ្ការព្រៃ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ហើយពី​ដំបូង ពួកគេ​ឆ្ងល់​ណាស់​ពី​មូលហេតុ​ដែល​ពួកវា​ងាប់​ច្រើន​បែបនេះ​។​
​ ​
​ដោយ​សង្ស័យថា ពួកវា​អាច​ត្រូវគេ​បំពុល ក្រុម​បសុពេទ្យ​នៅ​តំបន់​កុ​តវ៉ា​លី ម៉ូ​ហា​ម៉ា​ឌី (Kotwali Mohammadi) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា បានធ្វើ​កោសល្យវិច័យ​ឃើញថា តាមពិត​ពួកវា​ងាប់​ដោយសារ​គាំងបេះដូង​ក្នុងពេល​ដំណាលគ្នា​។
​ ​
​ទោះជា​យ៉ាងណា ការ​អះអាងថា​ពួកវា​ងាប់​ដោយសារ​គាំងបេះដូង​ក្នុងពេល​ដំណាលគ្នា​នេះ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម អ្នកជំនាញ​ខាង​សត្វព្រៃ ដោយ​ពួកគេ​អះអាងថា វា​មិនអាច​ទៅរួច​ឡើយ​៕ ប្រែ​សម្រួលៈ ខុម​