ស្វា​រាប់រយ​ក្បាល​នៅ​កោះ​ភូ​កេ​ត ត្រូវបាន​ចាប់​ក្រៀវ​

1214
ចែករម្លែក
  • 1
    Share

​ស្វា​កន្ទុយ​វែង​សរុប​ចំនួន ១២៩ ក្បាល​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ខាវ ប្រា ថែវ (Khao Phra Thaew) នៅ​ខាវ តូ សែ (Khao To Sae) រ៉ា​សា​ដា (Rassada) កោះ​ភូ​កេ​ត ប្រទេស​ថៃ ត្រូវបាន​មន្ត្រី​មួយក្រុម​មកពី​មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ និង​សត្វព្រៃ (Natural and Wildlife Education Centre) ចាប់​ក្រៀវ​។​

​ដំណើរការ​ក្រៀវ​ស្វា​នេះ​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១២ ខែមិថុនា បន្ទាប់ពី​កិច្ចប្រជុំ​ជា​សាធារណៈ បាន​យល់ស្រប​ថា ចាំបាច់​ត្រូវ​ក្រៀវ​ស្វា​នៅលើ​កោះ​នេះ មុននឹង​ដោះលែង​ពួកវា​ឱ្យចូល​ព្រៃ​វិញ ក្នុង​កម្មវិធី​មួយ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​។

​ក្រុមមន្ត្រី​ខាងលើ​និយាយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​ថា ដំណាក់កាល​ទី​១ នៃ​ដំណើរ​ការចាប់ ក្រៀវ និង​ដោះលែង​ស្វា​ចូលទៅ​ក្នុងព្រៃ​វិញ​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។​

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​ដំណើរការ​ចាប់​ស្វា​ក្រៀវ​យ៉ាងណា​សូម​មើល​រូបភាព ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​