ស្វា​អ៊ូ​រ៉ង់​ហ្គូ​តង់ មួយ​ក្បាល​ធាត់​ជ្រុល​ដោយសារ​ប្រឹង​ស៊ី​

1170
ចែករម្លែក

​រូបភាព​គួរឱ្យ​ខ្លោចចិត្ត​ទាំងនេះ​បង្ហាញ​ពី​ស្វា​អ៊ូ​រ៉ង់​ហ្គូ​តង់ មួយ​ក្បាល​ដែល​ធាត់​ជ្រុល​គួរឱ្យ​បារម្ភ ក្រោយពី​វា​ជាប់​ក្នុង​ទ្រុង​។ ដោយសារ​វា​ជាប់​នៅតែ​ក្នុង​ទ្រុង​ចេញទៅ​ណា​ក៏​មិនបាន​វា​ខំប្រឹង​ស៊ី ដើម្បី​បន្ធូរ​អារម្មណ៍​ស្មុគស្មាញ និង​ការពិបាក​ចិត្ត​របស់​វា​។ បច្ចុប្បន្ន​ស្វា​ដ៏​កំសត់​មួយ​ក្បាល​នេះ ត្រូវគេ​ដាក់​ទ្រុង​នៅ​សួនសត្វ​មួយកន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។

​សូមបញ្ជាក់ថា រូបភាព​ទាំងនេះ​ថត​បាន​ដោយ​លោក អា​រ៉ុ​ន ហ្គេ​កូ​ស្គី (Aaron Gekoski) ដែលជា​អ្នកកាសែត​ថតរូប និង​ជា​ពិធីករ​ទូរទស្សន៍​អង់គ្លេស​ដែល​បច្ចុប្បន្ន​រស់នៅក្នុង រដ្ឋ​សា​បាស (Sabah) ប្រទេស​ម៉ាឡេស៊ី​។​

​រូបភាព​ទាំងនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ហើយ​មាន​មនុស្ស​ជាច្រើន​បាន​សម្តែង ការខឹង​សម្បារ ចំពោះ​ស្ថានភាព​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​របស់​ស្វា​នេះ​៕ ប្រែ​សម្រួល​: ខុម​

#