ស្វិ​ន​សិន​ចេញ​«​ការ៉េម​ខ្ទះ​ក្ដៅ​» ជា​ការ៉េម​ពិសេស ប្លែក​និង​មិន​ធ្លាប់​មាននៅ​កម្ពុជា​

441
ចែករម្លែក

ដោយ:សុផ/​ភ្នំពេញ ៖ ​ហាង​ការ៉េម​ស្វិ​ន សិន (Swensen’s) ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋ​អាមេរិក បាន​នាំមក​នូវ​ការ៉េម​ថ្មី​កាន់តែ​ប្លែក និង​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​កម្ពុជា​គឺ ការ៉េម Sizzling ដែល​ហៅ​ជា​ភាសា​ខ្មែរ​ថា «​ការ៉េម​ខ្ទះ​ក្ដៅ​»​។​ការ៉េម​ថ្មី​នេះ បាន​មាន​វត្តមាន​នៅក្នុង​ហាង​ការ៉េម ស្វិ​ន សិន គ្រប់​សាខា​ទាំងអស់​ហើយ​កាល​ពេល​ថ្មីៗ​នេះ កំពុងតែ​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​។​

អ្វីដែល​ប្លែក​ពី​ការ៉េម​ដទៃ​នោះ គឺថា​វា​ជាការ​ញ៉ាំ​ការ៉េម​ក្នុង​ខ្ទះ​ក្ដៅ​ហុយ​ហុយ​តែម្ដង បើ​រសជាតិ​វិញ​នោះ​ធានាថា​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​។​បើតាម​ប្រសាសន៍​របស់​អ្នកនាង ថា សុ​ខាវ​ត្តី គ្រូបង្វឹក​ប្រចាំ​ហាង​ការ៉េម​ស្វិ​ន សិន ឲ្យ​ដឹងថា​ នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​អ្នក​និយម​ញ៉ាំ​ការ៉េម ក៏ដូចជា​សម្រាប់​អតិថិជន​ទាំងអស់​របស់​ស្វិ​ន សិន ដែល​បាន​ញ៉ាំ​រសជាតិ​ការ៉េម​ថ្មី​មួយ​នេះ ហើយ​វា​មាននៅ​ហាង​ការ៉េម ស្វិ​ន សិន តែមួយគត់​។

អ្នកនាង​បាន​បញ្ជាក់ថា ការ៉េម​ខ្ទះ​ក្ដៅ​នេះ មាន​បី​រសជាតិ​គឺ​រសជាតិ ក្រូច ស្ដ្រ​រ​ប៊ែ​រី និង​សូកូឡា ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​ធ្វើ​ឲ្យ​មាន​បរិយាកាស​រីករាយ​ជាមួយនឹង​ក្រុមគ្រួសារ និង​មិត្ត​ភ​ក្ដ័​ជាដើម​។ ក្រៅពីនោះ សោភណភាព​និង​ការតុបតែង​ការ៉េម​នេះ គឺ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​។

បើតាម​ការបង្ហាញ​និង​ពន្យល់​ណែនាំ​របស់​អ្នកនាង សុ​ខាវ​ត្តី ការ៉េម​នេះ​ដាក់​លើ​ខ្ទះ​ក្ដៅ​ហើយ​នៅពេលដែល​ញុំ​ា​គឺ​គេ​ស្រោច​ជាមួយ​ទឹក​សស​ដែល​ធ្វើ​ឲ្យ​ការ៉េម​នេះ​ពុះ​ដូច​ទឹក​ពុះ​និង​មាន​ផ្សែងហុយ​ទៀតផង​។​ជាពិសេស​សម្រាប់​ទឹក​សស​សូកូឡា​ដែល​កំពុងពុះ ហើយ​ញុំ​ា​ជាមួយ​ការ៉េម វា​ពិតជា​ប្លែក​មែនទែន ដូច្នេះ​យើង​មិនគួរ​ខកខាន​ឡើយ​ក្នុងការ​មក​សាកល្បង​ការ៉េម​មួយ​នេះ ព្រោះ​ផ្តល់ជូន​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​
​ ​

កញ្ញា ហង្ស បូ​ផា ជា​អតិថិជន​ជាប្រចាំ​របស់ ហាង ការ៉េម ស្វិ​ន​សិន បាន​ឲ្យ​ដឹងថា “​គ្រាន់តែ​ឮថា​មាន​ការ៉េម​លើ​ខ្ទះ​ក្តៅ​មែន​នោះ គាត់​ពិតជា​ចង់​សាក​រសជាតិ​ថ្មី​នេះ​នាពេល​ឆាប់ៗ​ខាង​មុននេះ​។ “​នៅ​ប្រទេស​យើង មានតែ ហាង ការ៉េម​ស្វិ​ន​សិន​ទេ​ដែល​ផ្តល់ជូន​ប្រភេទ​ការ៉េម​ក្តៅៗ​ហុយៗ​បែបនេះ ដែល​ពីមុនមក​ធ្លាប់​មានតែ​ការ៉េម​ត្រជាក់​” កញ្ញា​បាន​បញ្ចាក់​បន្ថែម​។​
​ ​

គួរ​បញ្ចា​ក់ថា កាលពី​ឆ្នាំមុន ហាង​ការ៉េម ស្វិ​ន សិន បានធ្វើ​ឲ្យ​អតិថិជន​កក្រើក​ម្ដង​ហើយ​ជាមួយនឹង​ការ៉េម​ថ្មី​ហៅថា ប៊ី​ង​សូ ដែល​មនុស្ស​គ្រប់គ្នា​តែង​និយាយ​មិន​ដាច់​ពី​មាត់​រហូតមក​ដល់ពេលនេះ​។ លោក ប៉េង​លាង បាន​បង្ហើប​ឲ្យ​ដឹងថា​ហាង​ការ៉េម សិ្វ​ន សិន នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​បទ​សោធន៍​ថ្មីៗ​ជាច្រើន​ទៀត ជាមួយនឹង​ផលិតផល​ថ្មី​របស់ខ្លួន​ដែល​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុង​ឆ្នាំ​២០១៩ នៅក្នុង​វិស័យ​ការ៉េម និង​បង្អែម​មួយ​នេះ​។​
​ ​

ស្វិ​ន​សិន ជា​ម៉ា​កមួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៥​រូ​ម​មាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កា​ហ្វ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង​កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៥៧​ហាង​៕B/


​​