ស្វិ​ន​សិន នាំ​ការ៉េម​រសជាតិ​ទុរេន​ពេញនិយម​បំផុត​ជូន​សាធារណជន​

688
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ដ៏​ល្បីឈ្មោះ​ឈរជើង​ក្នុង​ទីផ្សារ​កម្ពុ​ជាជាង​១១​ឆ្នាំ​មកហើយ និង​ដែល​តែងតែ​នាំមក​នូវ​រសជាតិ​ថ្មីៗ ទៅតាម​រដូវ​កាល​នីមួយៗ សម្រាប់​អតិថិជន​របស់ខ្លួន​នោះ ឥឡូវនេះ​បានមក​ដល់​ទៀតហើយ​សម្រាប់​ការរង់ចាំ​របស់​អតិថិជន ជាមួយនឹង​ការ៉េម​រសជាតិ​ទុរេន​ឈ្ងុយឆ្ងាញ់ ដែលជា​ចំណង់​ចំណូលចិត្ត​ខ្លាំង​បំផុត របស់​ប្រជាជន​កម្ពុជា​យើង​។​

ស្វិ​ន​សិន នាំ​ការ៉េម​រសជាតិ​ទុរេន​ពេញនិយម​បំផុត​ជូន​សាធារណជន​

​លក្ខណៈពិសេស​របស់​កា​រ៉េ​ម​រសជាតិ​ទុរេន គឺ​វា​បាន​បន្ថែម​នូវ​សាច់ដូង​ខ្ចី​និង​បាយដំណើប​ផ្កា​អញ្ជ័ន​ពណ៌​ស្វាយ ដែល​រឹតតែ​ធ្វើ​ឲ្យ​ការ៉េម​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សោភណភាព​គួរ​ឲ្យ​ទាក់ទាញ ឃើញ​ភ្លាម​គួរឱ្យ​ចង់​ញុំ​ា​តែម្ដង ហើយ​អ្វីដែល​ពី​សេស​នោះ គឺមាន​ស្រោច​ដោយ​ទឹក​ទុរេន ដែល​ធ្វើ​ឲ្យ​ការ៉េម​មាន​ក្លិន​ទុរេន​ពិតៗ​តែម្ដង​។ ការ៉េម​រសជាតិ​ទុរេន​របស់​ស្វិ​ន​សិន (SWENSEN’S) មាន​ច្រើន​ខ្នាត​ទៅតាម​ចំណង់​ចំណូលចិត្ត របស់​អតិថិជន ជាមួយ​តម្លៃ​សមរម្យ មាន​លក់​នៅ​គ្រប់​សាខា​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ទូទាំងប្រទេស​។​

​បើតាម​លោកស្រី ជុំ លីម​ហ៊ាង អ្នករស់នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ​គាត់​បាន​រង់ចាំ​ការ៉េម​រសជាតិ​ទុរេន នៅ​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ជា​យូ​មកហើយ ពេលនេះ​ការ​ទន្ទឹង​រង់​របស់គាត់​បានមក​ដល់​ហើយ​។​

​លោកស្រី​បាន បន្ថែមទៀតថា “​គាត់​តែងតែ​មក​ញ៉ាំ ការ៉េម​ទុរេន​ជា​ញឹកញយ ដោយសារតែ​រសជាតិរ​បស់​វា​ឈ្ងុយ​ឆ្ញា​ញ់ ជាប់ចិត្ត នៅ​កន្លែង​ត្រជាក់​ស្រួល ការ​រចនា​ហាង​ដ៏​ប្រណីត ការប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត ល្បឿន​លឿន សក្តិ​សមជា​កន្លែង​ជួបជុំ​មិត្ត​ភ័​ក្រ​និង​ក្រុមគ្រួសារ​បំផុត​។​

​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) គឺជា​ហាង​ការ៉េម​សាន់​ដេ រសជាតិ​រាប់សិប​មុខ ឈ្ងុយឆ្ងាញ់​ដែលជា​កន្លែង​សម្រាប់​ក្រុមគ្រួសារ និង​មិត្តភក្តិ ជាពិសេស​ជា​កន្លែង​សាង​អនុស្សាវរីយ ដ៏​ផ្អែមល្ហែម​និង​សុភមង្គល​ជាច្រើន​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) តែងតែ​យកចិត្ត​ទុក​បំផុត​ទៅលើ​គុណភាព​ចំណីអាហារ​និង​សេវាកម្ម ធ្វើយ៉ាងណា អាចបំពេញ​ចិត្ត​អតិថិជន​១០០%​។ គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) បាន​ពង្រីក​សាខា​របស់ខ្លួន ចំនួន​៨​ទីតាំង នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​ ​

​គួរ​បញ្ជាក់ថា ស្វិ​ន​សិន (SWENSEN’S) ជា​ម៉ា​កមួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៦​រូ​ម​មាន​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កាហ្វេ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B.Q. Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៦១​ហាង ទូទាំងប្រទេស​៕