ស្វែងយល់​អំពី​ការរីកចម្រើន​នៃ​ខេត្ត​យូ​ន​ណាន​ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងទៅ តាមរយៈ​ការ​ទស្សនា​ពិព័រណ៍​សមិទ្ធផល

199
ចែករម្លែក

​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ “​ពិព័រណ៍​សមិទ្ធផល​អ​ភិ​វឌ្ឍន៍​ខ្នាត​ធំ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៖ ដំណើរ​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ សមិទ្ធផល​ដ៏​ត្រចះត្រចង់​”​បាន​បើក​ពិព័រណ៍​នៅ​ក្រុង​ប៉េកាំង ។ ក្នុង​ពិព័រណ៍​នេះ សមិទ្ធផល​របស់​ខេត្ត​យូ​ន​ណាន​ក្នុងដំណាក់កាល​នីមួយៗ​បានបង្ហាញ​ឱ្យឃើញ​ពី​ដំណើរ​រីកចម្រើន​នៃ​ប្រទេស​ចិន​ថ្មី ។

នៅ​ថ្ងៃទី ២៥ ខែកញ្ញា “​ពិព័រណ៍​សមិទ្ធផល​អ​ភិ​វឌ្ឍន៍​របស់​ខេត្ត​យូ​ន​ណាន​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៖ រយៈពេល ៧០ ឆ្នាំ​ដ៏​ត្រចះត្រចង់​”​បាន​បើក​ពិព័រណ៍​នៅ​ក្រុង​គុន​មីង ។

ពិព័រណ៍​នេះ​មាន​តំបន់​ពិព័រណ៍​ចម្រុះ​ចំនួន ៤ និង​តំបន់​ពិព័រណ៍​ប្រធានបទ​ពិសេស​ចំនួន ៤ ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​ដំណើរ​អភិវឌ្ឍន៍​នៃ​ខេត្ត​យូ​ន​ណាន​ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ។​ ​នៅ​ខែធ្នូ ឆ្នាំ ១៩៥០ មហាជន ១០ ម៉ឺន​នាក់​បានរួម​គ្នា​ទទួល​ស្វាគមន៍​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​កីឡាដ្ឋាន ធួ​តុង ក្នុង​ក្រុង​គុន​មីង ។ នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​ឆ្នាំ​ដដែល​នោះ​ដំណឹង​អំពី​ការរំដោះ​ខេត្ត​យូ​ន​ណាន​ទាំងមូល បាន​ត្រូវ​ប្រកាស​ជា​សាធារណៈ ។

តាំងពី​ពេលនោះ​មក ប្រជាជន​ខេត្ត​យូ​ន​ណាន​បាន​ឈានចូល​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ដ៏​ថ្មីស្រឡាង ។ ក្រោយពី​ប្រទេស​ចិន​ថ្មី​ត្រូវបាន​បង្កើតឡើង​រៀងមក ខេត្ត​យូ​ន​ណាន​បានទទួល​ការរីកចម្រើន​កាន់តែ​ច្រើនឡើងៗ ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម គមនាគមន៍ និង​សង្គមកិច្ច ។ នៅ​ឆ្នាំ ១៩៥៩ ក្នុងឱកាស​នៃ​ការអបអរសាទរ​ខួប​លើក​ទី ១០ នៃ​ការបង្កើត​ប្រទេស​ចិន​ថ្មី ខេត្ត​យូ​ន​ណាន​បាន​សាងសង់​សំណង់​ជា​និមិត្តសញ្ញា​សំខាន់​ចំនួន ១០ ។

​នៅ​ឆ្នាំ ១៩៧៨ ប្រទេស​ចិន​បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កែទម្រង់ និង​បើកចំហ ដែល​បាន​នាំមក​នូវ​កាលានុវត្តភាព និង​កម្លាំង​រស់​រវើក​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ខេត្ត​យូ​ន​ណាន ។ នៅ​ទសវត្សរ៍​ឆ្នាំ ៨០ នៃ​សតវត្សរ៍​ទី ២០ ខេត្ត​យូ​ន​ណាន​បានទទួល​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ធុន​ស្រាល ។ ទូរទស្សន៍​ម៉ាក​“​តែ​ភ្នំ​”​រថយន្ត​ម៉ាក​“​តែ​ភ្នំ​”​និង​ផលិតផល​ខេត្ត​យូ​ន​ណាន​មួយចំនួនទៀត​បានក្លាយ​ទៅជា ផលិតផល​ដែល​ទទួល​ការពេញនិយម​ពី​សំណាក់​ប្រជាជន​ទូទាំងប្រទេស​ចិន ។

ក្រោយពី​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៨ រៀងមក ខេត្ត​យូ​ន​ណាន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិចិន ដើម្បី​ព​ន្លឿ​ន​ដំណើរ​នៃ​ការកសាង​តំបន់​គំរូ​អំពី​ការរួមសាមគ្គីគ្នា​នៃ​គ្រប់​ជនជាតិ ធ្វើជា​ទាហាន​ឈានមុខ​អំពី​ការកសាង​អេកូ​-​អរិយធម៌ និង​ធ្វើជា​មជ្ឈមណ្ឌល​នាំ​ផ្លូវ​អភិវឌ្ឍន៍​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ។​

​ខេត្ត​យូ​ន​ណាន​បាន​កាត់បន្ថយ​ជនក្រីក្រ​ពី ៤,២៦ លាន​នាក់​នៅ​ឆ្នាំ ២០១២ ដល់ ៨៦,៥ ម៉ឺន​នាក់​នៅ​ឆ្នាំ ២០១៨ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស ។ ជាពិសេស ខេត្ត​យូ​ន​ណាន​បាន និង​កំពុង​ចាត់វិធានការ​ច្រើន​ដើម្បី​ថែរក្សា​ការពារ​អេកូ​-​បរិស្ថាន ។ គិត​មកដល់​ខែមីនា ឆ្នាំ ២០១៩ ខេត្ត​យូ​ន​ណាន​បាន​បង្កើត​ទីក្រុង​ព្រឹក្សា​ថ្នាក់ជាតិ​ចំនួន ៤ តំបន់​អភិរក្ស​ធម្មជាតិ​ចំនួន ១៦៦ និង​សួន​ដី​សើម​ថ្នាក់ជាតិ​ចំនួន ១៨ ។

តាំងពី​ខេត្ត​យូ​ន​ណាន​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ជា​លើក​ទី ១ នៅ​ឆ្នាំ ២០១៣ រហូតដល់​បង្កើត​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​នៅ​ខែសីហា ឆ្នាំ ២០១៩​ខេត្ត​យូ​ន​ណាន​បាន​ជំរុញ ការបើក​ទូលាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​

​បច្ចុប្បន្ន ខេត្ត​យូ​ន​ណាន​កំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច អនុវត្ត​យុទ្ធនា​ការពុះពារ​ឧបសគ្គ​សំខាន់ ៣ អភិវឌ្ឍ​ឧស្សាហកម្ម​សំខាន់​ចំនួន ៨ រៀបចំ​បង្កើត​ម៉ាក​ល្បី​ចំនួន ៣ ដែល​ជាប់​លំដាប់​លេខ ១ លើ​ពិភពលោក និង​កសាង​ខេត្ត​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុងប្រទេស​ចិន ដើម្បី​សម្រេច​នូវ​ការអភិវឌ្ឍន៍​ដែលមាន​គុណភាព​កាន់តែ​ខ្ពស់ ។ (​កាសែត​យូ​ន​ណាន ដេលី​)

អ្នកក្រុង​ទៅ​ទស្សនា​“​ពិព័រណ៍​សមិទ្ធផល​អ​ភិ​វឌ្ឍន៍​របស់​ខេត្ត​យូ​ន​ណាន​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៖ រយៈពេល ៧០ ឆ្នាំ​ដ៏​ត្រចះត្រចង់​” នៅ​សារមន្ទីរ​អក្សរសាស្ត្រ និង​សិល្បៈ​ខេត្ត​យូ​ន​ណាន ។​