ក្នុងរយៈពេល ៧០ ឆ្នាំបន្ទាប់ពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើង ផលិតផលឧស្សា ហកម្មចិនបានវិវត្តពី“មានឬគ្មាន”ដល់“ល្អឬមិនល្អ” ។ បច្ចុប្បន្ន ផលិតផលចិនដែលមាន គុណភាពល្អ និងបច្ចេកទេសកម្រិតខ្ពស់នោះ បាន និងកំពុងផ្តល់ផលប្រយោជន៍ដល់ អតិថិជននៃប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ។
កញ្ញា សេង ម៉ារីណា ធ្លាប់ទៅបន្តវិជ្ជានៅប្រទេសចិន ។ សេង ម៉ារីណា យល់ឃើញថា ទន្ទឹមនឹងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងសង្គម អតិថិជនខ្មែរចាប់ផ្តើម ហើយមាន សមត្ថភាពទៅស្វែងរកផលិតផល និងសេវាកម្ម ដែលមានគុណភាពកាន់តែខ្ពស់ ។ សេង ម៉ារីណា បានបញ្ជាក់ថា ដោយសារជីវភាពរស់នៅរបស់ប្រជាជនខ្មែរកំពុង ត្រូវកែលម្អជាបន្តបន្ទាប់ ផលិតផលចិនបានទទួលការពេញនិយមកាន់តែច្រើន ពីអតិថិជនខ្មែរ ។ ឧទាហរណ៍ កាលមុនញាតិមិត្តរបស់ខ្ញុំគ្រាន់តែទិញប្រដាប់ប្រើប្រាស់ ធម្មតារបស់ប្រទេសចិន តែសព្វថ្ងៃ ពួកគេចូលចិត្តទិញខោអាវ គ្រឿងអគ្គិសនីគ្រឿង តុបតែងផ្ទះ ឱសថ និងសម្ភារៈសំណង់របស់ប្រទេសចិន ។
ពាណិជ្ជករខ្មែរឈ្មោះ យូ គឹលលី ក៏ចូលចិត្តផលិតផលចិនដែរ ។ លោកបានប្រាប់ អ្នកកាសែតថា សព្វថ្ងៃ ផលិតផលម៉ាកល្បីរបស់ប្រទេសចិនបានទទួលការពេញ និយមពីសំណាក់អតិថិជនខ្មែរ ដូចជា HUAWEI, MI, GREE, MIDEAជាដើម ។ ទោះជា និយាយអំពីតម្លៃ គុណភាព ឬទស្សនៈគូរប្លង់ ផលិតផលចិនសុទ្ធតែមានកម្លាំងទាក់ទាញ យ៉ាងខ្លាំង ។ លោកជឿជាក់ថា នៅពេលខាងមុខនឹងអាចមានផលិតផលចិនកាន់ តែច្រើន ត្រូវផ្សាយលក់នៅបណ្តាប្រទេសនានាលើពិភពលោក ហើយផ្តល់ផល ប្រយោជន៍ដល់អតិថិជនកម្ពុជា និងប្រទេសផ្សេងៗទៀត ។
លោក កាំង ពិសិដ្ឋ ចូលចិត្តទិញទំនិញតាមបណ្តាញអ៊ីនធើណេត ។ ក្រោយពីបញ្ចប់ ការសិក្សានៅប្រទេសចិន លោកបានរក្សាទម្លាប់នៃការទិញទំនិញតាមបណ្តាញ អ៊ីនធើណេត ។ សព្វថ្ងៃ លោកអាចទិញទំនិញពីវេបសាយចិនហើយផ្ញើទៅស្រុកខ្មែរ ហើយ ។ លោកគិតថា ការទិញទំនិញតាមវេបសាយចិនពិតជាមានភាពងាយស្រួល ណាស់ ។ លោកបានកោតសរសើរវេបសាយពាណិជ្ជកម្មចិនថា បើកទូរស័ព្ទហើយ ដោនឡូតកម្មវិធី App មួយ ក៏អាចទិញទំនិញដោយចុចប៊ូតង់តែមួយនៅប្រទេសកម្ពុជា មានភាពងាយស្រួលដូចពេលខ្ញុំរៀននៅប្រទេសចិន ៕ ដោយ ស៊ឺន យ៉ាន
មានផលិតផលម៉ាកចិនកាន់តែច្រើនកំពុងទទួលការពេញនិយមពីសំណាក់អតិថិជនបរទេស ។