ស្វែងយល់​អំពី​អ្វីដែល​ទារក​ក្នុង​ផ្ទៃ​អាច​ធ្វើបាន​ពេល​នៅក្នុង​ផ្ទៃ​

310
ចែករម្លែក

សម្រាប់​ពេលវេលា​កូន​ដំបូង​របស់​ស្ត្រី​វា​អាចជា​រឿង​ដែល​សប្បាយចិត្ត​បំផុត​ដែល​គេ​ធ្លាប់​ឆ្លងកាត់​។ តើ​អ្នក​កំពុងតែ​ឆ្ងល់​ទេ​ថា តើ​ទារក​កំពុងតែ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទៅ​នៅពេល​គេ​ស្ថិតក្នុង​ផ្ទៃ​បែបនេះ​? យ៉ាងណាមិញ ទារក​ក្នុង​ផ្ទៃ​អាចធ្វើ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​អស្ចារ្យ​ជាច្រើន​បាន​ដូចជា​៖

​ចលនា​ដំបូង​គេ​បំផុត​របស់​ទារក​គឺ​ចាប់ផ្តើម​នៅពេល​គេ​អាយុ​បាន​៩​សប្តាហ៍​ក្នុង​ផ្ទៃ​ប៉ុន្តែ​ម្តាយ​មិនអាច​មាន អារម្មណ៍​ដឹង​ឡើយ​ទារក​អាចធ្វើ​ចលនា​ពុត​ពែន​ខ្លួន និង​ធាក់​ក្នុង​ចន្លោះ​សប្តាហ៍​ទី ១៦ ទៅ​ទី ២០​។​

​ជីវិត​របស់​ទារក​ក្នុង​ផ្ទៃ​គឺមាន​ភាព​សកម្ម​ណាស់​។ គេ​អាចធ្វើ​សកម្មភាព​រហូតដល់​៥០​ដង​ឡើងទៅ​ក្នុង​រយៈពេល មួយ​ម៉ោង​។ ចលនា​ទាំងនោះ​អាចជា ការបិត​បែន​ខ្លួន ធ្វើ​ចលនា​ដៃជើង និង​ក្បាល និង​ព្យាយាម​ប៉ះពាល់​និង​លិឍ ជញ្ជាំង​ស្បូន​ថែមទៀត​។​

​ទារក​ក្នុង​ផ្ទៃ​អាច​សម្គាល់​សម្លេង​អ្នក​បាន​យ៉ាងច្បាស់​រាល់​សកម្មភាព​ដែល​គេ​អាចធ្វើ​បាន​កាលពី​ក្នុង​ផ្ទៃ​និង​ធ្វើ​វា​បាន​យ៉ាង​ល្អ​នៅ ពេល​គេ​សម្រាល​។ ពួកគេ​មាន​ភាព​សកម្ម​នៅពេល​អ្នក​ញ៉ាំ​អាហារ ឬ​ផឹកទឹក​។​

គេ​មិនអាច​គេង​នៅពេល​យប់​ឡើយ​ទោះបីជា​អ្នក​អស់កម្លាំង និង​ងងុយគេង​ក៏ដោយ​។​
​ក្រោយពី​ពរ​ពោះ​បាន ៧​ខែ ទារក​អាច​នឹង​ត្រូវការ​ពេល​គេង​កាន់តែច្រើន​ថែមទៀត​។​

​ចាប់ពី​សប្តាហ៍​ទី ២៨​ទៅ​គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឲ្យ​តាមដាន​ចលនា​របស់​កូន​ដើម្បី​សម្គាល់​មើល​បញ្ហា​នានា​ដែល​អាច​នាំ​ឲ្យ​គិត ថា​ជាការ​ស្លាប់​ក្នុង​ផ្ទៃ​។ នៅពេល​អ្នក​យល់ថា​ពិបាក​គេង​មក​ខាងឆ្វេង វា​គឺជា​រឿង​ធម្មតា​ទេ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់ថា ទារក​ក្នុង​ផ្ទៃ​មាន​ភាព​សកម្ម​។​ បើសិនជា​ម្តាយ​សើច​ច្រើន កូន​ក្នុង​ផ្ទៃ​ប្រហែលជា​ត្រូវ​ក្រឡក​ចុះឡើង​ក្នុង​ផ្ទៃ​ដែរ​ហើយ​។​

បើសិនជា​អ្នក​ភ្លក់​អាហារ​អ្វី​ថ្មី កូន​ក្នុង​ផ្ទៃ​នឹង​អាច​ស្គាល់​រសជាតិ​ទាំង​នោះដែរ​តាមរយៈ​ទឹកភ្លោះ​។​ ទារក​ចេះ​បើកភ្នែក​នៅ​ជុំវិញ​សប្តាហ៍​ទី ២៨​។ អ្នក​អាច​នឹង​មើលឃើញទារក​ចេះ​បៀម​មេដៃ​នៅពេល​ថត​អេកូ​៕ ដោយៈ health.com.kh