ស្វែងរក​ការចងចាំ​អំពី​ប្រាសាទអង្គរវត្ត​

317

​មុនពេល​ទៅ​សម្តែង​កម្មវិធី​សិល្បៈ​“​ស្នាមញញឹម​អង្គរ​”​ម្តងៗ អ្នករាំ​របាំ​ខ្មែរ​ឈ្មោះ ភិ​ក ទិ​ក តែងតែ​ត្រូវ​ទៅ​អុជ​ធូប​និ ង​បន់ស្រន់ ។ រាល់ពេល ឡើង​ឆាក​សម្តែង គាត់​ត្រូវ​ដើរតួ​ជា អប្សរា ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​អង្គរ​ជូន ចំពោះ​ទស្សនិកជន​ដែល​មកពី​គ្រប់ ទិស ទី​លើ​ពិភពលោក ។ គាត់​បានបញ្ជាក់ ដោយមាន​ភាពសប្បាយ​រីករាយ ថា ខ្ញុំ សប្បាយ​ណាស់ដែ​លអាច​ចូលរួម​ផ្សព្វ ផ្សាយ​អំពី​វប្បធម៌​អង្គរ​តាមរយៈ​ការសម្តែង​កម្មវិធី​សិល្បៈ “​ស្នាមញញឹម​អង្គរ​”​។​

​កម្មវិធី​សម្តែង​សិល្បៈ​“​ស្នាម ញញឹម​អង្គរ​” ដែល​រួមគ្នា​បង្កើត​ដោយ ក្រុមហ៊ុន​វិនិយោគ​មុខរបរ​វប្បធម៌​ខេត្ត យូ​ន​ណាន​គ្រុប និង​ស្ថាប័ន​វប្បធម៌​កម្ពុជា នោះ បានទទួល​ការចូលរួម​ពី សិល្បករ សិល្បការិនី​ចិន​និង​កម្ពុជា ។ ក្នុងអំឡុង ពេល​ពី​ខែវិច្ឆិកា​ឆ្នាំ ២០១០ ដល់​ចុង ខែសីហា ឆ្នាំ ២០១៧ កម្មវិធី​សម្តែង សិល្បៈ​នេះ​បាន​ត្រូវ​សម្តែង​ជាង​៣០០ លើក​និង​បាន​ទាក់ទាញ​ទេស ចរ​ជាតិ​និង អន្តរជាតិ​ប្រហែល ១,៥​លាន​នាក់ ។​

​លោក ហ្វូ ខាយ​ធី​ង អគ្គនាយក នៃ​ក្រុមហ៊ុន​វិនិយោគ​សិល្បៈ​ខេត្ត សៀមរាប​ប្រទេស​កម្ពុជា បាន​ប្រាប់​អ្នក កាសែត​ថា ក្នុង​កម្មវិធី​សម្តែង​សិល្បៈ “​ស្នាមញញឹម​អង្គរ​”​នេះ អ្នក​ទទួលខុស ត្រូវ​ចំពោះ​ការដឹកនាំ​រឿង​ការរៀបចំ ភ្លេង​និង​របាំ​ជាដើម​សុទ្ធតែជា​សិល្បករ សិល្បការិនី​ចិន ។ ប៉ុន្តែ​ដើម្បី​បង្ហាញ យ៉ាងពិត​ប្រាកដ​អំពី​រចនាបថ​វប្បធម៌ អង្គរ​អ្នករាំ​របាំ​ភាគច្រើន​ជា​ជនជាតិខ្មែរ​។​

​លោក​បន្តទៀតថា ក្នុង​គោល បំណង​នៃ​ការបង្ហាញ​ពី​វប្បធម៌​ដ៏​ត្រចះ ត្រចង់​របស់​រាជវង្ស​អង្គរ សិល្បករ សិល្បការិនី​ចិន​បាន​ទៅ​សិក្សា​នៅ​តំបន់ អង្គរ​ជាច្រើនលើក​ច្រើនសា ដើម្បី ប្រមូល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ ហើយ​បាន រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​បង្កើត កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​ជាមួយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា ដើម្បី​រៀបចំ​ការសម្តែង​កម្មវិធី​សិល្បៈ “​ស្នាមញញឹម​អង្គរ​”​នេះ​ឱ្យ​កាន់​តែមាន ភាពល្អប្រសើរ ។ ភាគី​ទាំងពីរ​បានរួម គ្នា​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​ល្អឥតខ្ចោះ​មួយ នេះ តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ ដោយមាន​ភាពស្មោះត្រង់ និង​បាន បង្ហាញជូន​ពិភពលោក​ទាំងមូល​នូវ ស្នាដៃ​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ប្រណីត​ដោយ ផ្អែកលើ​គំនិត​ច្នៃប្រឌិត​របស់​ប្រទេស​ចិន​។​

​លោក សូ​ម៉ា​ណាត ទស្សនិកជន ខ្មែរ​មួយរូប ដែលមាន​អាយុ ៣៥ ឆ្នាំ ហើយ ។ បន្ទាប់ពី​ទស្សនា​កម្មវិធី​សម្តែង សិល្បៈ​“​ស្នាមញញឹម​អង្គរ​” លោក​បាន សម្តែង​នូវ​មោទនភាព​ផ្ទាល់ខ្លួន​ភ្លាមៗ​ថា ខ្ញុំ​ឃើញ​ជនបរទេស ច្រើន​មក​ទស្សនា កម្មវិធី​សម្តែង​សិល្បៈ​នេះ ។ ខ្ញុំ​ជឿជាក់ ថា ពួកគេ​នឹង​អាចមាន​ការយល់ដឹង​កាន់តែច្រើន អំពី​ប្រវត្តិសាស្ត្រ និង វប្បធម៌​នៃ​រាជវង្ស​អង្គរ​តាមរយៈ​កម្មវិធី សម្តែង​សិល្បៈ​នេះ ។​

​លោក​បាន​គូសបញ្ជាក់ថា “​ស្នាម ញញឹម​អង្គរ​”​មិន​គ្រាន់តែ​បាន​ជំរុញ​ការ ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​នៃ ប្រទេស​ទាំងពីរ​ចិន និង​កម្ពុជា ប៉ុណ្ណោះ ទេ ថែមទាំង​បានធ្វើឱ្យ​ទេសចរ​នៃ​បណ្តា​ប្រទេស​នានា​មានការ យល់ដឹង​កាន់តែ ច្រើន​អំពី​វប្បធម៌​ខ្មែរ​ទៀតផង ។ វា​បាន បង្ហាញ​ដោយ​គ្រប់​ជ្រុងជ្រោយ​អំពី​ទស្សនៈ “​ចែករំលែក​គ្នាត​ភ្ជាប់​គ្នា និង ច្របាច់​បញ្ចូល​គ្នា​”​ក្នុង​ដំណើរ​នៃ​ការ ស្ថាបនា​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ៕ ដោយៈ​ម៉ៅ ភឺ​ង​ហ្វី (​ទីភ្នាក់ងារ ព័ត៌មាន ស៊ីន​ហួ​ចិន​)

​ឈុត​ឆាក​នៃ​ការសម្តែង​របាំ​របស់​ក្រុម​សិល្បករ​ស្នាមញ្ញញ្ញឹម​អង្គរ (​រូបថត​ដោយ Wang Bangxu)​