ស្អែក​នេះ​សាលាឧទ្ធរណ៍​បើកសវនាការ​រឿងក្ដី​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​សម្លាប់ កែម ឡី

750
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​ស្អែក​នេះ សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​រឿងក្ដី​លោក សម រង្ស៊ី អតីត​ប្រធាន​គណ​​បក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​, ​នេះ​បើ​​តាម​ការបញ្ជាក់​ពី​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​សវនាការ​នេះ​មាន​លោក ញូ​ង ធុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​
​ ​
​លោក សម រង្ស៊ី ជាប់ចោទ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៣០៥, មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ការចោទប្រកាន់​របស់​លោក សម រង្ស៊ី មកលើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី នោះ មិន​ត្រឹមតែ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​សម្តេច​តេ​ជោ​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​ថែមទាំង​មាន​ចរិត​​ជាការ​ញុះញុង​បំផុសបំផុល ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​និង​ប៉ះពាល់​ដល់​ដំណើរ​​ការ​នីតិវិធី​របស់​តុលាការ​ទៀតផង​៕​ដោយ​៖​វិបុល​/sn