ស​ង្ខេ​ង​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨

843
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចជា ៖

*​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​កាត់​ឬ​សសី​មា​ព្រះវិហា​វត្ត​ព្រែក​ផ្គាំ នៅ​ស្រុក​ពោធិ៍​រៀង​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា អធិបតី​ពិធី​បញ្ចុះ ខ​ណ្ឌ័​សីមា វត្ត​”​សិរី​វិជ្ជា​” ហៅ​វត្ត​ព្រែក​ផ្គាំ ស្ថិតក្នុង ភូមិ​ព្រែក​ផ្គាំ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៨​។​ពិធី​នេះ​ក៍មាន​វត្តមាន​ចូលរួម​ពី​លោក ស្បោង សារ៉ាត់​ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ប្រធាន​សាលាដំបូង​និង អយ្យការ​អម សាលាដំបូង​ខេត្ត​កងកម្លាំង​ទាំង បី​ស្ថាប័ន មន្ត្រី​សាលាខេត្ត គយ​រដ្ឋ​ករ​និង​កាំកុងត្រូល​ខេត្ត​ព្រះសង្ឃ អភិបាលក្រុង ស្រុក ទាំង​១៣​យុវជន​កាយ​រិ​ទ្ធ​សិស្សានុសិស្ស តាជី យាយជី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ៕

*​មេ​ប៉ូលិស​ក្រុង​បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១២​បញ្ឈប់​ជាបន្ទាន់​រឿង​ឲ្យ​អ្នកកាសែត​ថត​ផ្សាយ​ផ្ទាល់​ជនល្មើស​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន​សុវណ្ណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​បាន​បញ្ជា​ឲ្យ​អធិការនគរបាល​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើស និង​ផ្សាយ​ផ្ទាល់​វីដេអូ (​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​)​នៅក្នុង​កន្លែង​សមត្ថកិច្ច (​ប៉ុស្តិ៍នគរបាល​ឬ​អធិការ​ខណ្ឌ​)​។​លោ​កថា​សកម្មភាព​នេះ ជា​ការមិន​ត្រឹមត្រូវ និង​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​។ ខ្លឹមសារ​នៃ​ការណែនាំ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អធិការ​ខណ្ឌ​ទាំង​១២ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែឧសភា​នេះ ៕

*​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវបាន​ថៅកែ​អូស្ត្រាលី លក់​បន្តទៅ​ឲ្យ​ថៅកែ​ម៉ាឡេស៊ី ហើយ​នៅ​ចេញផ្សាយ​ធម្មតា


​សែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ត្រូវបាន​ក្រុមហ៊ុន​អូស្ត្រាលី លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកវិនិយោគ​ជា​ជនជាតិ​ម៉ាឡេស៊ី Sivakumar G. ( Siva )​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តំណាង​ក្រុមហ៊ុន Post Media Ltd ៕

*​មើល​រឿង​អាសអាភាស​ច្រើនពេក ចាប់រំលោភ​ប្អូនស្រី​ខ្លួនឯង​រាប់​ដង​ភ្លេច ទើប​បែកការណ៍


​ក្មេងប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ម្តាយ និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផងដែរ បន្ទាប់ពី​ធ្លាយ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ប្អូនស្រី​បង្កើត​របស់ខ្លួន​អាយុ​៨​ឆ្នាំ បានសម្រេច​ជាច្រើនលើក​ច្រើនសា​ ៕