ស​ង្ស័យងក់​បើករថយន្ត រេ​ចង្កូត​បត់​ចូល​បុក​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋបង្ក​ឲ្យ​របួស​ស្ត្រី​ម្នាក់

718
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះ​សីហ​នុ ៖ រថយន្ដ​ដឹកទំនិញ​មួយគ្រឿង បាន​ជ្រុល​ចង្កូត​បុក​ចូល​សំយាបផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​នៅ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រងគ្រោះ​ដល់​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយចំនួន​។​

​ករណីនេះ​បានកើត​ឡើង កាលពី​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី ១៨ ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨-១៩ ស្ថិតនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បញ្ជាក់ថារ​ថយ​ន្ដ​បង្ក​ជា​រថយន្ត​ដឹកទំនិញ ផ្លាកលេខ ភ្នំពេញ ២J ៦០៣២ ជា​រថយន្ត របស់​ក្រុមហ៊ុន ណា​វ៉ា​រ៉ាត់ បើកបរ​ដោយ​ឈ្មោះ​ខេ​ម បុល ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​មុខរបរ​បើកបរ ស្រុកកំណើត ភូមិ​ព្នៅ ឃុំ រំលេច ស្រុក បាកាន ខេត្តពោធិ៍សាត់​ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​មក​ស្រុក​ស្ទឹងហាវ លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត រេ ចង្កូត​មក​ខាងឆ្វេង​ដៃ​រួច​ក៍​បុក​សំយាបផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ អុ​ី​វ អែម ភេទ​ប្រុស អាយុ ៦៨​ឆ្មាំ មុខរបរ​លក់ដូរ បណ្តាលអោយ​ស្ត្រី​ម្នាក់​ឈ្មោះ សៀវ ភេទ ស្រី អាយុ​៥២​ឆ្នាំ​មុខរបរ​មេផ្ទះ រងរបួស​ត្រង់​ចង្កេះ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ចូនទៅ​មន្ទី​ពេទ្យ​ខេត្ត​ព្រះសីហនុ រីឯ​រថយន្ដ​ត្រូវបាន​យកមក​រក្សាទុក​នៅ​នគរបាល​ស្រុក​ស្ទឹងហាវ​ដើម្បី​ដោះស្រាយ​បន្ត​៕ B