ស​ម្ថិ​ត​កិច្ច​ប៉ុស្តិ៍​ចោមចៅ​២​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

552
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ : ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ចោមចៅ​២​ឃាត់ខ្លួន​បាន ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​ថ្នាំញៀន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​នៅ​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ដី​វាល តាម​ផ្លូវលំ ក្រុមទី​៣ ភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ហុ​ិ​ន ធូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ផ្ទះជួល ផ្លូវលំ ភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​ទី​២ ។ ទី​២ ឈ្មោះ គឹម ពៅ​សុវណ្ណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១១​កញ្ចប់​តូច ។​

​ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ នាំទៅ​សាកសួរ​នៅ ប៉ុស្តិ​ចោមចៅ​២ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​ផ្នែក​ជំនាញ​អធិកា​ដ្ឋា​ន​ខណ្ឌ​បន្ត​តិ​និ​វិធី ៕​B