ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ នឹង​រៀបចំ​វេទិកា​អ្នកសរសេរ​កូដ​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​យុវជន​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០»

256
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​រយៈពេល​តែ​១​សប្ដាហ៍​ទៀត ប៉ុណ្ណោះ កម្ពុជា​នឹង​រៀបចំ​កម្មវិធី ជួបជុំ​អ្នកសរសេរ​កូដ​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​យុវជន​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០» ដែលជា​កម្មវិធី​ដ៏​ធំ​មួយ និង​ពុំ​ធ្លាប់មាន​ពីមុនមក​។

​នេះ​ជា​វេទិកា​ប្រមូលផ្ដុំ​អ្នកសរសេរ​កូដ​ជាង ៨០០​នាក់​សុទ្ធសឹង​ជា​យុវជន ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​ជួបពិភាក្សា ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការ​ផ្ដល់នូវ ឱកាស​សិក្សា​នៅ​បរទេស ក៏ដូចជា​ឱកាស​ការងារ​ជាច្រើន​។

​កម្មវិធី​នេះ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​គេហទំព័រ បង្រៀន​តាម​អន​ឡាញ E-School Cambodia និង​ក្រុមហ៊ុន True Money នឹង​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា ឆ្នាំ​២០១៩ វេលា ម៉ោង​៥​ល្ងាច នៅ​សណ្ឋាគា​ណាហ្គា​វើ​ល៍​។​

​លោក ឈន ឈុន​ឡេង ប្រធាន​គណៈកម្មការ​រៀប​ចំ​កម្មវិធី បាន​ឲ្យ​ដឹងថា «​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​សិក្សា​សម្រេច​ទទួលយក​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី​៤ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ឌីជីថល និង​ការរៀបចំ​ឯកសារ​សម្រាប់​រដ្ឋាភិបាល​ឌីជីថល កិច្ចការ​ទាំងនេះ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន ជាពិសេស​គឺ​យុវជន​កម្ពុជា ដែល​ទាមទារ​អោយមាន​ការត្រៀមខ្លួន​តា​ម​ដំណាក់កាល ការរៀបចំ​យុទ្ធសាស្ត្រ ដែល​ឆ្លើយតប​លើ​បម្រែបម្រួល​បច្ច័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤.០ លើ​សេដ្ឋកិច្ច និង​សង្គម​។ ហើយ​យុវជន​កម្ពុជា​បច្ចុប្បន្ន​នេះ ពុំទាន់​បាន​ស្វែងយល់​ឬ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សម្រប​ខ្លួន​ជាមួយ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ នៅឡើយ អាស្រ័យ​ដោយ​កង្វះ​នូវ​ប្រភព​ឯកសារ ការស្រាវជ្រាវ ការអនុវត្ត​សាកល្បង​ជាក់ស្ដែង និង​អ្នកជំនាញ​។ ដូច្នេះ កម្មវិធី ជួបជុំ​អ្នកសរសេរ​កូដ​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​យុវជន​នា​យុគសម័យ​បដិវត្តន៍ ឧស្សាហកម្ម ៤.០» នឹង​ផ្ដល់នូវ​ចម្លើយ​ជាច្រើន​ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម របស់​យុវជន និង​អ្នកចូលរួម​។​»

​លោក​បន្ថែម «​គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី មានសង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​បែបនេះ យើង​អាចបង្កើត​នូវ លក្ខខណ្ឌ​ចាំបាច់​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ផ្ដល់​លទ្ធភាព​ឲ្យ​មានការ​សម្រប​ខ្លួន ដើម្បី​ឈានទៅ​សម្រេច លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា​របស់​យើង ដើម្បី​បន្ត​អនុវត្តន៍​លើ​សមិទ្ធិផល​របស់ រាជរដ្ឋាភិបាល​ដែល​សម្រេចបាន​កន្លងមក និង​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ព្រមទាំង បណ្តុះ​វប្បធម៌​ដឹកនាំ​ផ្នែក​លើ Transformative Leadership ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ប្រកបដោយ​ឧត្តមភាព​ប្រកួតប្រជែង​ផងដែរ​៕»

​សូម​ទស្សនា​ព័ត៌មាន​ល​ម្អិ​តាម​តំណរ​ភ្ជាប់​: https://www.facebook.com/csap.community/​