ហាង​ការ៉េម​”​ស្វិ​ន​សិន​”​ធ្វើឱ្យ​អតិថិជន​កាន់តែ​ទទួលបាន​បទពិសោធន៍​មួយទៀត​ជាមួយ​ការ៉េម​នំ​បុ័ង​ថ្មី​ក្នុង​យុគសម័យ​ទំនើប​នេះ​

410
ចែករម្លែក
  • 20
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​ឈរជើង​ខ្លាំង​ក្នុង​វិស័យ​ការ៉េម និង​បង្អែម​ក្នុង​ទីផ្សារ​កម្ពុជា ហាង​ការ៉េម​”​ស្វិ​ន សិន​”​តែងតែបាន​ផ្ដល់ជូន​ផលិតផល​ថ្មីៗ និង​ខុសប្លែក​ជាង​រាល់ដង ជាក់ស្ដែង​ដូចជា​ថ្មីៗ​នេះ ជាពិសេស​ក្នុង​ឆ្នាំ​២០១៩ ហាង ការ៉េម​”​ស្វិ​ន​សិន​” បាន​ណែនាំ​នូវ​ផលិតផល​ថ្មីស្រឡាង​ចំនួន​ពីរ​មុខ ដូចជា​ការ៉េម​ខ្ទះ​ក្ដៅ និង​ចុងក្រោយ​គេ​នេះ​ជា​ប្រភេទ​ការ៉េម​នំ​បុ័ង សម្រាប់​ប្រជាជន​កម្ពុជា​យើង​។​

​ការ​ពាំ​នាំនូវ​បទពិសោធន៍​ថ្មីៗ​ជូន​ប្រជាជន​កម្ពុជា​ក្នុង​យុគសម័យ​ទំនើប​នេះ គឺជា​គោលជំហរ និង​គោលការណ៍​ថ្មី​មួយ​របស់​ហាង​ការ៉េម ស្វិ​ន សិន​។ នេះ​បើតាម​ឲ្យ​ដឹង​ពី​អ្នកនាង ថា សុ​ខាវ​ត្តី ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ហាង​ការ៉េម​ស្វិ​ន​សិន ប្រចាំ​ប្រទេស​កម្ពុជា​។ អ្នកនាង​បន្ដថា​ក្រៅពី​ផ្ដល់ជូន​សេវាកម្ម​បំពេញចិត្ត​របស់​អតិថិជន ១០០​ភាគរយ យើង​ក៏​ពង្រឹង​នូវ​ស្ដង់ដា​ផលិតផល​និង​ផ្ដល់ជូន​នូវ​ផលិតផល​ការ៉េម​ថ្មីៗ​ជាច្រើន​សម្រាប់​ជា​បទពិសោធន៍​ថ្មី​ដល់​អ្នក​អតិថិជន​របស់​យើង​។

​ជា​ឧទាហរណ៍​ស្រាប់​ក្នុង​ឆ្នាំ​២០១៩​ហាង​ការ៉េម​សិ្វ​ន​សិន​បាន​ណែនាំ​ការ៉េម​ខ្ទះ​ក្ដៅ​ដែលជា​ប្រភេទ​ការ៉េម​ថ្មីស្រឡាង​តែម្ដង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ហាង​ការ៉េម​ម៉ាក​ដទៃ​ពុំទាន់​មាននៅ​ឡើយ ហើយ​ថ្មី​នេះ យើង​មាន​ការ៉េម​ថ្មី​មួយទៀត ហៅថា​ការ៉េម​នំ​បុ័ង ដែលជា​ប្រជាជន​ពេញនិយម​ញុំ​ា​នៅ​ប្រភេទ​មួយ​នេះ ។

ប៉ុន្ដែ​អ្វីដែល​ការ៉េម​នេះ​ពិសេស​ជាង​ការ៉េម​នំ​បុ័ង​ធម្មតា​គឺ​ត្រង់​វា​មានទឹក​សស​ស្រោច​ពីលើ​និង​បង្កប់​ក្នុង​នំ​បុ័ង​តែម្ដង​ដែល​ធ្វើ​ឲ្យ​រសជាតិ​ប្លែក​ជាប់មាត់​តែម្ដង​។​ក្រៅពីនេះ​យើង​ក៍មាន​ការ៉េម​ថ្មី​ទៅតាម​រដូវ​កាល​ផ្លែឈើ​នីមួយៗ​ទៀតផង​ដូច​ឥឡូវនេះ​យើង​មាន​ការ៉េម​ស្ដ្រ​រ​ប៊ែ​រី​ស្រស់​ដែលមាន​ក្នុងកំឡុងពេល​ស្ដ្រ​រ​ប៊ែ​រី​ស្រស់​តែប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ហាង​ការ៉េម​សិ្វ​ន សិន គឺ​ម៉ាក​ផលិតផល​ផល​ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក ហើយ​បាន​ឈរជើង​ក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​២០០៧ មក​ម្លះ ដែល​សព្វថ្ងៃ​ហាង​ការ៉េម ស្វិ​ន សិន កំពុងតែ​ពេញនិយម​ខ្លាំង​សម្រាប់​ក្មេងៗ យុវវ័យ​គ្រាប់​ស្រទាប់វណ្ណៈ​ទាំងអស់​។

ហាង​ការ៉េម ស្វិ​ន សិន មាន​៨​សាខា ដូចជា​នៅ ផ្សារ​ទំនើប អ៊ី​អន ម៉​ល ១ និង ២ ផ្សារ​ទំ​ទើប​សូ​រី​យា ផ្សារ​ទំនើប​សុ​វណ្ណា ផ្លូវ​កម្ពុជា​ក្រោម ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​មាននៅ ដឺ ហេ​រី​ថេ​ក វ៉ក​និង​អង្គរ​ត្រេ​ត​សេន​ធឺ​៕S/

​ចំណងជើង​រូ​បថ​តៈ​ហាង​ការ៉េម​ស្វិ​ន​សិន ចេញ​រសជាតិ​ថ្មី​ការ៉េម​នំ​បុ័ង ដែលជា​ប្រជាជន​ពេញនិយម​ញុំ​ា​(​រូបៈ​សុផល​)