ហាង​កាហ្វេ​ថៃ​ខ្លះ ប្រើ​សុទ្ធតែ​កូន​រទេះ​មាន​កង់​ហុច​កាហ្វេ ឬ​ទទួល​លុយ​ពី​ភ្ញៀវ ដើម្បី​បង្ការ ការឆ្លង កូ​វីដ​-១៩

155
ចែករម្លែក

ហាង​កាហ្វេ​មួយកន្លែង​នៅ​ប្រទេស​ថៃ​បានចាប់ផ្ដើម​ប្រើ​ខ្សែ​រ៉ក​ចងភ្ជាប់​កូន​រទេះ​មាន​កង់​ដើម្បីទាញ​ចុះឡើង​សម្រាប់​ហុច​កាហ្វេ ឬ​ទទួល​លុយ​ពី​ភ្ញៀវ​ដើម្បី​បង្ការ​ការឆ្លង​វីរុស​ផ្លូវដង្ហើមប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។
​ ​
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា ប្រទេស​ថៃ មាន​ករណី​ឆ្លង​វីរុស កូ​វីដ​-១៩ ជាង ៣០០ ករណី​ចាប់តាំងពី​ខែមករា​ប៉ុន្តែ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​នេះ​ទើបតែ​រកឃើញ​នៅ​សប្ដាហ៍​នេះ ប៉ុណ្ណោះ ធ្វើឱ្យ​មហាជន​ភ័យខ្លាច​ឆ្លង​វីរុស​នេះ​កាន់តែខ្លាំង​តាមរយៈ​ការប៉ះពាល់​រាងកាយ​។
​ ​
ដើម្បី​រម្ងាប់​ការភ័យខ្លាច​នេះ ហាង​កាហ្វេ Art of Coffee នៅ​ក្រុង​បាងកក ប្រទេស​ថៃ​បាន​នឹក ឃើញ​វិធី​នេះ​ដើម្បី​កំណត់​គម្លាត​សុវត្ថិភាព​មួយ​ម៉ែត្រ​រវាង​ភ្ញៀវ និង​បុគ្គលិក ដោយ​តម្រូវឱ្យបុគ្គលិក​ទាំងអស់​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ​ជ័រ និង​លាងដៃ​នឹង​ទឹក​អនាម័យ​ឱ្យបាន​ញឹកញាប់​។
​ ​
ហាង​នេះ​ក៏បាន​លើកស្លា​កមួយ​ដែល​សរសេរថា ខ្លួន​ចង់បាន​ការទូទាត់ ប្រាក់​តាម​អេ​ឡិច ត្រូ​និ​ច​ជាជាង​ការទូទាត់​ដោយ​សាច់ប្រាក់ ដើម្បី​ចៀសវាង​កុំឱ្យ​បុគ្គលិក​ប៉ះពាល់​ក្រដាសប្រាក់ និង​លុយកាក់​។ មនុស្ស​ជាច្រើន​ជឿថា ករណី​ឆ្លង​មួយចំនួន​មុននេះ​បាន​ឆ្លង​វីរុស កូ​វីដ​-១៩ តាមរយៈ​ការប៉ះពាល់​ក្រដាសប្រាក់​ទទួល​ពី​ភ្ញៀវទេសចរ​ដែល​ឆ្លង​វីរុស​នេះ​៕ ប្រែ​សម្រួលៈ​ខុម​