ហាង​កាហ្វេ​មួយ​នៅ​តៃវ៉ាន់​ផលិត​រូបភាព​សត្វ​ចិញ្ចឹម​តាម​បំណង​អតិថិជន ដាក់​ពីលើ​កាហ្វេ

778

​ប្រសិនបើ​អ្នកមាន​ពេលព្រឹក​ដ៏​សែន​ស៊យ ហាង​កាហ្វេ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​តៃវ៉ាន់​នេះ​អាចដាក់​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឡើងវិញ​បាន ដោយ​ប្រែក្លាយ​កាហ្វេ​របស់​អ្នក​ទៅជា​រូបភាព​ដ៏​ល្អឥតខ្ចោះ​នៃ​សត្វ​ចិញ្ចឹម​របស់​អ្នក​។​

​ហាង​កាហ្វេ My Cofi បាន​នាំយក​សិល្បៈ​កាហ្វេ​ទៅដល់​កម្រិត​ថ្មី​មួយ​ទាំងស្រុង​ដោយ​ប្រើ​ទឹកដោះគោ​ខាប់ សូកូឡា និង​ការអត់ធ្មត់​ខ្ពស់ ដើម្បី​បង្កើត​ពពុះ​កាហ្វេ 3D ដ៏​អស្ចារ្យ​។​

​ចាប់តាំងពី​ការ​បង្ហោះ​រូបភាព​ទាំងនោះ​តាម​អន​ឡាញ​មក​នោះ ហាង​កាហ្វេ​នេះ​ត្រូវបាន​ជន់​ជោរ​ដោយ​រូបថត​និង​សំណូមពរ​ពី​មនុស្ស​ដែល​ចង់ឃើញ​សត្វ​ចិញ្ចឹម​ជាទី​ស្រលាញ់​របស់​ពួកគេ​សម្លឹងមើល​មក​ពួកគេ​ភេសជ្ជៈ​ពេលព្រឹក​។​

​បុគ្គលិក​ទាំងអស់​នៅ​ហាង My Cofi ក្នុង​ទីក្រុង​កៅ​ស៊ុ​ង បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​រូប​ឆ្កែ​និង​ឆ្មា​រហូតដល់​បក្សី​និង​ទន្សាយ ប៉ុន្តែ​ម្ចាស់​ហាង លោក​ចាង គុយ ហ្វា​ង និយាយថា រូបគំនូរ​ដ៏​ផ្ចិតផ្ចង់​បំផុត​គឺ​គេ​តែងតែ​ទុកឱ្យ​គាត់​ធ្វើជា​និច្ច​។​

​លោក​ចាង​និយាយថា “​បុគ្គលិក​របស់ខ្ញុំ​អាចធ្វើ​សិល្បៈ​កាហ្វេ​ជា​មូលដ្ឋាន ប៉ុន្តែ​ចំពោះ​ការបង្កើត​រូប​តាម​បំណង​ដែល​ពិបាកធ្វើ គឺ​មានតែ​ខ្ញុំ​ប៉ុណ្ណោះ​អាចធ្វើ​បាន​” ៕ ដោយ៖ កញ្ញាដាលីស

ហាង​កាហ្វេ My Cofi មិន​ត្រឹមតែ​លក់​កាហ្វេ​ទេ ថែមទាំង​ឆ្លាក់​រូប​សត្វ​ចិញ្ចឹម​បែប 3D ជូន​អតិថិជន​ថែមទៀត