ហាង​កាហ្វេ​មួយ ធ្វើការ​បង្ការ​និង​ការពារ COVID19 យ៉ាង​ហ្មត់ចត់​បំផុត​

252
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្របពេល​ជំងឺ​មេរោគ​ផ្លូវដង្ហើម​ថ្មី កូ​វីដ ១៩(COVID-19) នៅ​ប្រទេស​កម្ពុជា​នោះ មាន​បណ្តា​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​មួយចំនួន​បាន​ចាត់វិធានការ​បង្ការ​មួយចំនួន​ដើម្បី​ការពារ​ដល់​អតិថិជន​។​ក្នុងនោះ​ក៏មាន​ហាង​កាហ្វេ​មួយ​ឈ្មោះ​មី​ឌា​កាហ្វេ​(MediaCoffee)​ដែល​នៅ​ជិត​សាលាសង្កាត់​ទឹកថ្លា​រាជធានី​ភ្នំពេញ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​MediaCoffee​ក៏បាន​ចែករំលែក​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​បង្ការ​មេរោគ កូ​រ៉ូ​ណា ផងដែរ​។​

​តំណាង​ហាង​មី​ឌា​កាហ្វេ​បានឱ្យដឹងថា​អតិថិជន​គ្រប់រូប​អាច​ប្រើ​ជេ​ល​អាល់កុល​រាល់ពេល​ចេញចូល​ហាង​។​រាល់​ពេលមុន​ភ្ញៀវ​ចូល​និង​ក្រោយពេល​ភ្ញៀវ​ចាកចេញ​បុគ្គលិក​មេ​ឌា​កាហ្វេ​ប្រើ​ទឹក​អាល់កុល​បាញ់​ក្នុង​លំហ និង​កន្លែង​អង្គុយ​ទាំងអស់ និង​សម្អាត​រាល់​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ដោយ​ប្រើ​សាប៊ូ​។​

​រាល់ពេល​ភ្ញៀវ​ចូល​មកដល់​កន្លែង​ក​ម្ម៉​ង់​អាហារ​និង​ភេសជ្ជៈ​បុគ្គលិក​មេ​ឌា​កាហ្វេ​ត្រូវ​បាញ់​អាល់កុល​នៅលើ​ដៃ​ភ្ញៀវ​គ្រប់រូប​និង​វាស់​កំដៅ​របស់​ពួកគាត់​ជាមុន​មុននឹង​ចូល​តុ​អង្គុយ​។​នៅក្នុង​បន្ទប់ទឹក​ទាំងអស់​មាន​ស្ព្រា​យ​បាញ់សម្លាប់​មេរោគ​រាល់ពេល​ចូល​និង​ចេញ​។​

នៅតាម​បន្ទប់​នីមួយៗ​ក្នុង​ហាង​មាន​ដាក់​ទឹក​អាល់កុល​សម្រាប់​ភ្ញៀវ​លាងដៃ​ថែមទៀត​។​រាល់ពេល​គិត​ប្រាក់​រួចរាល់​ត្រូវបាន​បាញ់​អាល់កុល​លើ​ដៃ​របស់​ភ្ញៀវ​ម្តងទៀត​មុននឹង​ចាកចេញ​។ ការការពារ​អនាម័យ​គឺ​ចេញពី​យើងទាំងអស់គ្នា​។​

Media Coffee ដែលមាន​អាសយដ្ឋាន​ជិត​សាលាសង្កាត់​ទឹកថ្លា (​ចំងាយ​១៥០​ម៉ែត្រ​) ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​បម្រើ​ជូន​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​៧​និង​៤៥​នាទី​យប់​៕S/​