ហាង​គ្រី​ស​ស្ពី គ្រី​ម ទូទាំង​ពិភពលោក ធ្វើ​នំ​ដូ​ហ្វ​ណាត់​សូកូឡា​យ៉ាង​ពិសេស ក្នុង​ទិវា​សូកូឡា​ពិភពលោក​

804
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ហាង​នំ​ដូ​ហ្វ​ណាត់​និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) ទូទាំង​ពិភពលោក នឹង​ប្រារព្ធ​កម្មវិធី​មួយ​ដ៏​អស្ចារ្យ​ដែល​ហៅថា “​ទិវា​សូកូឡា​ពិភពលោក​៖ World Chocolate Day”​។ ទិវា​នេះ នឹង​ប្រារព្ធ​លើ​ទ្វីប​ទាំង​៦​លើ​ពិភពលោក​នាំមក​នូវ​នំ​ដូ​ហ្វ​ណាត់​សូកូឡា​ថ្មី ដែលមាន​រសជាតិ​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់តែ​ការលក់​មួយថ្ងៃ​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​ដូចគ្នា គឺ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការបង្កើតឡើង​នូវ​គំនិត​ដ៏​មហិមា​នៃ​ការ​ផ្សំ​រវាង​នំ​ដូ​ហ្វ​ណាត់​រសជាតិ​ដើម និង​ស្ករ​សូកូឡា បាន​បង្កើតជា​បទពិសោធ​ន៍​ដ៏​ថ្មីស្រឡាង​មួយទៀត សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​នំ​ដូ​ហ្វ​ណាត់ និង​ស្ករ​សូកូឡា​។ អតិថិជន​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​អតិថិជន​ស្ថិតនៅលើ​ផែនដី​ទាំងមូល អាច​រាប់​ថយក្រោយ​នូវ​ទិវា​សូកូឡា​ពិភពលោក ដែល​នឹង​មកដល់​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ចុង​សប្ដាហ៍​នេះ​។​

​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គ្រុប (RMA Cambodia Group) បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា និង​អតិថិជន​កម្ពុជា មានឱកាស​ចូលរួម​ជាមួយ​នឹង​ប្រជាជន ស្ថិតនៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ លើ​ពិភពលោក​ទូទាំង​២៩​ប្រទេស ដើម្បី​ភ្លក់​រសជាតិ​ថ្មីស្រឡាង​នៃ​នំ​ដូ​ហ្វ​ណាត់​ដ៏​ស្រទន់ និង​បានឃើញ​ការហូរ​ស្រក់​របស់​សូកូឡា ទៅលើ​នំ​ដូ​ហ្វ​ណាត់ តាមរយៈ​ហាង​នំ​ដូ​ហ្វ​ណាត់​និង​កាហ្វេ​គ្រី​ស​ស្ពី គ្រី​ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មកដល់​ថ្ងៃទី​៧ កក្កដា នេះ​»​។

​តាមរយៈ​ទិវា​សូកូឡា​ពិភពលោក​នេះ​ផងដែរ គ្រី​ស​ស្ពី គ្រី​ម នឹង​ចែករំលែក​នូវ​វីដេអូ និង​រូបភាព​អំពី​ការ​ប្រារព្ធ​ទិវា​នេះ នៅតាម​បណ្ដា​ប្រទេស​ទាំងអស់​លើ​សកលលោក លើ Twister Channel របស់​គ្រី​ស​ស្ពី គ្រី​ម (@krispykreme) ហើយ​សូមកុំ​ភ្លេច​ចែករំលែក​នូវ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នក​តាមរយៈ​ប្រើប្រាស់ hashtag #WorldChocolateDay និង tagging @krispykreme នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហ្វេ​ស ប៊ុ​ក​៕