ហាង​ដឹ​ភី​ហ្សា​ខម​ផេ​នី​រចនាបទ​បែប​ថ្មី​ដាក់​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​ប្រជាជន​នៅ​តំបន់​វេ​ង​ស្រេង​

360
ចែករម្លែក
  • 39
    Shares

​ដោយៈ​សុផល​/​ភ្នំពេញ​:​ដឹ​ភី​ហ្សា​ខម​ផេ​នី​វេ​ង​ស្រេង​ជា​សាខា​ថ្មី​ទី​៣២​បាន​បើក​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៩​នេះ​ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន​មួយកម្រិត​ទៀត​ជាពិសេស​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​វេ​ង​ស្រេង​តែម្ដង​។

​សាខា​ថ្មី​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវ​វេ​ង​ស្រេង​និង​វិនិយោគ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​អាមេរិក​។​ជាមួយនឹង​ការ​រចនាបទ​ដ៏​ថ្មីស្រឡាង ក្នុងចំណោម​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់ ហាង​មួយ​នេះ​នឹង​ពាំ​នាំនូវ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​សម្រាប់​អតិថិជន​របស់​យើង ។​នេះ​បើតាម​ប្រសាសន៍​របស់ លោក ទេព វិ​រៈ ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ខេ​ម​បូ​ឌា​។​

លោក​បាន​បន្ដថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី មិន​ត្រឹមតែ​ផ្ដល់ជូន​នៅ​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បរិ​យា​កាល​ក្នុង​ហាង និង​ជុំវិញ​ហាង​ក៏​ជាង​រឿង​សំខាន់ ដែល​ហាង ដឺ ភី​ហ្សា ខម​ផេ​នី តែងតែ​យកចិត្តទុកដាក់​ខ្លាំង​។

យើង​ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​របស់​យើង​ដែល​ចូលមក​អង្គុយ​ក្នុង​ហាង​មាន​អារម្មណ៍​ផាសុកភាព និង​កាន់ការ​តែ​បង្កើត​ភាពសប្បាយ​រីករាយ​ជាមួយនឹង​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន ហើយ​អ្វីដែល​ពិសេស​មិនអាច​បំភ្លេចបាន គឺ​ពួកគាត់​ដើរ​ចេញពី​ហាង​ដោយ​ទទួលបាន​នូវ​បទពិសោធន៍​ដែល​ល្អជា​ច្រើន​នៅក្នុង​ហាង ដឹ ភី​ហ្សា ខម​ផេ​នី របស់​យើង​។

ជាក់ស្ដែង​ដូចជា ហាង ដឹ ភី​ហ្សា ខម​ផេ​នី កូន​ទី​៣២ នេះ គឺជា​រចនាបទ​បែប​ថ្មី​ដែល​វា​បញ្ចូល​គ្នា​រវាង​រចនាបទ​បែប​បុរាណ និង​សម័យ ជាមួយនិង​ដើម​រុក្ខជាតិ​ពណ៍​បៃតង​ខៀវស្រងាត់ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​នូវ​អារម្មណ៍​ថ្មី ត្រជាក់​ស្រស់ស្រាយ និង​អារម្មណ៍​បែប​ធម្មជាតិ​ជុំវិញខ្លួន​តែម្តង​។​

គួរបញ្ជាក់​ផងដែរ​ថា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែកលាប ជា ភោជនីយដ្ឋាន​បែប​ភូមិគ្រឹះ​ថ្មី​ទី​២ ហើយ បន្ទាប់ពី ដឹ ភី​ហ្សា​ខម​ផេ​នី​សាខា​ចោមចៅ ដែល​បាន​បើកសម្ពោធ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ។ក្នុងឱកាស​បើកសម្ពោធ​ហាង​ថ្មី​នេះ ដឹ ភី​ហ្សា ខម​ផេ​នី បង្កើត​កម្មវិធី​ពិសេសៗ​ដូចជា​៖​ចែកជូន​នំ​ភី​ហ្សា​ចំនួន ២០០​នំ​ទៅ​អតិថិជន​ដែល​បានមក​មុនគេ​សម្រាប់​២០០​នាក់​ដំបូង​។​

លោក ទេព វីរៈ បានឱ្យដឹងថា​ដឹ ភី​ហ្សា ខម​ផេ​នី នឹង​បន្ត​ពង្រីក​សាខា​របស់ខ្លួន​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទទួលទាន​រស​ជាតិ​ដ៏​ពិសេស​ឈ្ងុយឆ្ងាញ់ ផ្សំ​ជាមួយនឹង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​របស់ ដឹ ភី​ហ្សា ខម​ផេ​នី ដោយសារ​តែមាន​សាខា​កាន់តែ​ច្រើនឡើងៗ និង​នៅ​ជិត​ផ្ទះ​របស់​អតិថិជន​បំផុត នេះ​បើតាម​ឲ្យ​ដឹង​ពី​លោក ទេព វិ​រះ ផងដែរ ហើយ​ក្រុមហ៊ុន​នឹង​បន្ដ​ពង្រីក​សាខា​ជាច្រើន​ទៀត​នៅក្នុង​ឆ្នាំ​២០១៩ នេះ​។​

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ៣២​ហាង រួមមាន ភី​ហ្សា​សាខា​បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខា​កាល់ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សាកលវិទ្យាល័យ PPIU សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹង​កេងកង សាខា​ចោមចៅ សាខា ព្រែកលាប ៕S.

​ចំណងជើង​រូ​បថ​តៈ ដឹ​ភី​ហ្សា​ខម​ផេ​នី​វេ​ង​ស្រេង ជា​សាខា​ថ្មី​ទី​៣២​បាន​បើក​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១២​ខែ​មិនា ឆ្នាំ​២០១៩(​រូបៈ​សុផល​)