ហាង សាឡន ប៊ីយូធីស្ទរ ប្រគល់ សញ្ញាប័ត្រជំនាញជូនសិស្សដែលបញ្ចប់ការសិក្សា ជាង ៣០០ នាក់

180
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ហាងសាឡនល្បីក្នុងប្រទេសកម្ពុជា «បីយូធីស្ទរ» បានប្រារព្ធពិធីចែក សញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡនក្នុងហាងរបស់ខ្លួនជាលើកទី៣ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ សាលាបណ្តុះបណ្តាលជំនាញ សាឡន និង ថែរក្សា សម្រស់ បីយូធីស្ទរ «Beauty Store» បានប្រគល់សញ្ញាប័ត្រជំនាញជូន សិស្សដែលបញ្ចប់ការសិក្សា ដោយជោគជ័យ ចំនួន ជាង ៣០០ នាក់ ។

លោក ងួន ស៊ាំង ម្ចាស់ហាងវ័យក្មេង បានអះអាងថា សិស្សទាំងជាង ៣០០ នាក់ដែលទទួលសញ្ញាប័ត្របញ្ជាក់ការសិក្សាពីហាងប៊ីយូធីស្ទរ នេះទទួលបានការ បណ្តុះ បណ្តាលជំនាញផ្សេងគ្នា ដោយក្នុងចំណោមអ្នកទទួលបានជោគជ័យ ទាំងអស់ នេះ ក៏មានអ្នកខេត្ត និង អតីតកម្មការិនីរោងចក្រ មកទទួលការបណ្តុះបណ្តាលនេះ ផងដែរ។ អ្នកទទួលបានសញ្ញាប័ត្រជំនាន់ទី៣នេះ សម្រាប់សិស្សឆ្នើម ខាងសាលា ក៏នឹងផ្តល់ឱកាសអោយបម្រើក្នុងហាងប៊ីយូធីស្ទរទាំង ៨ សាខា ដែលមាននៅភ្នំពេញ និង ខេត្តក្រុងមួយចំនួន សម្រាប់សិស្សៗ ដែលមានជំនាញ ហើយខ្វះលទ្ឋភាព បើកហាងខ្លួនឯង។

យ៉ាងណាមិញលោកថាគឺដោយសារ ហាង«ប៊ីយូធីស្ទរ» មាន លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកបង្រៀននៅទីនោះ មានជំនាញច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈយ៉ាង ត្រឹមត្រូវ បង្រៀនដោយមានការយកចិត្តទុកដាក់និងមានរយៈពេលខ្លី ងាយស្រូលឲ្យ សិស្សឆាប់មានឱកាសស្វែងរកការងារធ្វើ និងទទួលបានប្រាក់កម្រៃយ៉ាងសមរម្យ ហើយ គ្រប់សិស្សទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាល ជំនាញ ពីហាង ប៊ីយូធីស្ទរ នឹងទទួលបានការផ្តល់គំនិត និងជ្រោមជ្រែង ពីលោកដោយមិនព្រលែង ដៃ នោះទេ សម្រាប់អ្នកចង់បើកហាងខ្លួនឯង អោយល្អរឹងមាំ ផងដែរ។

លោកបានបន្តទៀតថា ជំនាញថែរក្សាសម្រស់ និង សាឡន គឺជា មុខរបរដែល ងាយស្រួលរកចំណូល និង អាចកែប្រែ វាសនាមនុស្ស បានយ៉ាងល្អ ខណៈដែល មុខជំនាញនេះ សម្រាប់ការបើកហាង ក៏មិនត្រូវការទុនខ្ពស់ប៉ុន្មាន។ មានកម្មការិនី រោងចក្រ និង អ្នកបម្រើការអោយគេ ទទួលបានប្រាក់ខែតិចៗច្រើននាក់មកហើយ ដែលក្លាយជាអ្នកធូរធា ក្រោយទទួលបានការហ្វឹកហាត់ជំនាញសាឡនពីសាលា បណ្តុះបណ្តាលរបស់លោក។ ក្នុងនោះលោក ក៏ផ្តល់ជាកន្លែងស្នាក់នៅ និង លក្ខខណ្ឌ ល្អប្រសើរជាច្រើន ដើម្បីអោយអ្នកខេត្ត និង អ្នកចង់រៀន ជំនាញ សាឡនពីហាង របស់លោក មានលទ្ឋភាពបានហាត់រៀនជំនាញនេះរហូតដល់ ចប់ដោយមិន លំបាក ផងដែរ។

គួររម្លឹកផងដែរថា ដោយសារមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ហាងបីយូធីស្ទរ «Beauty Store» បានពង្រីកហាងបន្ថែមរហូតដល់ទៅ៨សាខា ដើម្បីបំពេញតម្រូវការជូនភ្ញៀវបន្តែមទៀត៕