ហាត់ប្រាណ​បែបនេះ​បាត់​ក្បាលពោះ​២​ផ្នត់​យ៉ាង​លឿន​

1534
ចែករម្លែក

នារី​ចង់​ស្រក​ទម្ងន់​បំផុត​គឺ​នៅត្រង់​ក្បាលពោះ ព្រោះ​វា​ជា​កន្លែង ដែល​ពិបាក​ស្រក​បំផុត ។ ដូចនេះ​គួរតែ​ហាត់ប្រាណ​បែបណា ដើម្បី​ជា​ជំនួយ ដល់​ការ​ស្រក​លឿន​នោះ​?
​ ​
​វិធី​មួយ​នេះ ធ្វើឱ្យ​អ្នក​ស្រកក្បាលពោះ​ពីរ​ផ្នត់ ថែមទាំង​ធ្វើឱ្យ​ភ្លៅ តូច​ទៀតផង​អ្នក​អាច​អនុវត្តន៍ តាម​វិធីខាងក្រោម​នេះ​៖
​ ​
​របៀប​អនុវត្តន៍ ដំបូង​ដេក​ឱ្យ ត្រង់​ខ្លួន​នៅលើ​គ្រែ ហើយ​កន្ធែកជើង ទាំងពីរ​ឱ្យ​ស្មើនឹង​ស្មា​។ បន្ទាប់មក លើកជើង​ស្តាំ​ឡើងលើ​កម្ពស់​១០cm ហើយ​ម្រាមជើង​ធ្វើឱ្យ​កោង​ចូលក្នុង រក្សា​ចលនា​នេះ ចំនួន​១​វិនាទី​ទើប​ទម្លាក់ ជើង​ចុះ​យឺតៗ ប៉ុន្តែ​មិនត្រូវ​ឱ្យ​កែងជើង​ប៉ះ​នឹង​គ្រែ​នោះ ទេ​។ បន្ទាប់មកទៀត ប្តូរ​ជើងឆ្វេង​ម្តង ដោយ​ធ្វើ​ដូច​ចលនា ជើង​ស្តាំ​អ៊ីចឹង​។ អ្នក​អាចធ្វើ​ចលនា នេះ ដោយ​ប្តូរ​ជើង​ចុះឡើង​ចំនួន​៥​ដង ដដែលៗ​។ ក្រោយ​ពេលដែល​អ្នក​ព្យាយាម​អនុវត្តន៍ ជា​រៀងរាល់​យប់ មុន​គេង​នោះ អ្នក​នឹងមាន​ក្បាលពោះ ដែល​ស្អាត និង​ជើង​ដែល​តូច​ជាមិនខាន ឡើយ ។ ដូចនេះ​អ្នក​អាច​សាកល្បង​ធ្វើ បាន ថា​មិនត្រូវ​វា​អាចមាន​ប្រសិទ្ធភាព​។​
​ ​
​បញ្ជាក់​អ្នក​ត្រូវធ្វើ​ចលនា​នេះ មុនពេល​គេង​៥​នាទី ទើប​អាច​ទទួលបាន ផល​ដែល​អ្នក​ចង់បាន ៕ ដោយ​: health.com.kh​