ហាត់​យូ​ហ្គា​ហាត់​ក្បាច់​តៃ​ជិ និង​តាំងសមាធិ​ល្អ​ចំពោះ​សុខភាព​មនុស្ស​ដូច​ម្តេចទៅ​?

1043
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​បានឱ្យដឹងថា នៅពេល​អ្នក​ចង់​ប្រើ​វិធី​បន្ធូរ​អារម្មណ៍ ឱ្យ​ល្អ​នោះ​យក​ល្អ​គួរតែ​ទាញ ប្រយោជន៍ នៃ​ពី​ការហាត់​យូ​ហ្គា និង​តាំងសមាធិ​ទៅ ព្រោះ​វា​មាន​ផល​ល្អ​ទាំង​សុខភាព​ផ្លូវ កាយ​និង​ចិត្ត ។

​អ្នកស្រាវជ្រាវ​បានធ្វើ​ការសិក្សា លើ​មនុស្ស​ប្រមាណ​៨៤៦​នាក់ ដោយ ពិនិត្យ​ទៅលើ​ហ្សែ​ន ដែលមាន​ប្រតិកម្ម លើ​មនុស្ស​ទាំងនេះ​នៅពេល​ពួកគេ ហាត់​យូ​ហ្គា​តៃ​ជិ និង​តាំងសមាធិ​ព្រម ទាំង​សកម្មភាព​ផ្លូវកាយ​និង​ចិត្ត​ផ្សេងៗ​ទៀត ។ ជា​លទ្ធផល​ពួកគេ​រកឃើញថា​សកម្ម​ភាព ទាំងអស់​បាន​កែប្រែ​ប្រតិកម្ម ម៉ូលេគុល​ក្នុង DNA ដែលនាំឱ្យ​មាន សុខភាព​មិនល្អ និង​បាក់​ទឹកចិត្ត ។

​អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះថា Ivana Buric ដែលជា​បេក្ខជន​បណ្ឌិត​មួយរូប ជាមួយនឹង​មន្ទីរពិសោធន៍ Brain, Belief and Behavior Lab នៅឯ​សាកលវិទ្យាល័យ Coventry ក្នុងប្រទេស​អង់គ្លេស បាន​និយាយថា “​សកម្មភាព​ទាំងអស់ ខាងលើ​នឹង​បញ្ចោ​ញ​ម៉ូលេគុល​មួយ​ក្នុង កោសិកា​របស់​យើង ដែល​វា​អាចមាន ឥទ្ធិពល​ទៅលើ​អារម្មណ៍​ស្ត្រេ​ស ឬ​ថប់ អារម្មណ៍​តាមរយៈ​ការផ្លាស់ប្តូរ​របៀប ដែល​ហ្សែ​ន​របស់​យើង​ធ្វើការ​។ និយាយ ឱ្យ​ស្រួល​ស្តាប់ទៅ គឺថា​សកម្មភាព​ទាំងអស់​ខាងលើនេះ​នឹងធ្វើ ឱ្យ​ខួរក្បាល កែប្រែ​ដំណើរ​ការណ៍​របស់ DNA ដែល​ពង្រឹង​ដល់​ភាព​សុខ​សប្បាយ​ខាង ផ្លូវកាយ និង​ចិត្ត​” ។ ការស្រាវជ្រាវ​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Frontiers in Immunology កាលពី​ថ្ងៃទី​១៦ ខែមិថុនា​នេះ​តែម្តង ៕ ដោយៈ www.health.com.kh