ហានិភ័យ​មហារីក​ចំពោះ​អ្នក​កើត​ជំងឺ​អញ្ចាញធ្មេញ​

1904
ចែករម្លែក

​តាម​ការស្រាវជ្រាវ​មួយ​ពី អាមេរិក​បានឱ្យដឹងថា ស្ត្រី​អស់​រដូវ ហើយ​មាន​ប្រវត្តិ​កើត​ជំងឺ​អញ្ចាញ​មាន ហានិភ័យ​កើត​មហារីក ។​
​ ​
​នេះ​ជាការ​ស្រាវជ្រាវ​កម្រិត ជាតិ​នៅ​អាមេរិក​សំដៅ​ស្វែងរក​ទំនាក់ ទំនង​រវាង​ជំងឺ​មាត់​ធ្មេញ និង​ហានិភ័យ មហារីក​ចំពោះ​ស្ត្រី ដែល​ធ្វើឡើង​ដោយ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​មួយ ហើយ​ទើបត្រូវ​បានប្រកាស លើ​ទស្សនា​វ​ដ្តី​មហារីក ។​
​ ​
​ការស្រាវជ្រាវ​ត្រូវបាន​ដំណើរ កា​រលើ​ស្ត្រី​៦៥.៨៦៩​នាក់ ក្រោយ​អស់ រដូវ​មាន​អាយុ​មធ្យម​ពី​៥៤-៨៦​ឆ្នាំ ។ លទ្ធផល​បង្ហាញថា ស្ត្រី​មាន​ប្រវត្តិ​កើត ជំងឺ​អញ្ចាញ​ឆ្មេ​ញ​មាន​ហានិភ័យ​កើត មហារីក​លើស ១៤​ភាគរយ ។ ក្នុង​ចំនួន៧.១៤៩​ករណី​មហារីក នោះ​មាន​ដល់ ២.៤១៦​នាក់ កើត​មហារីក​សុដន់ ។​
​ ​
​ជំងឺ​អញ្ចាញធ្មេញ​នៅ​អាច​ពាក់ ព័ន្ធ​ដល់​ហានិភ័យ​មហារីក​បំពង់​អាហារទៀតផង ។

​លោក​វាក​តាវ​ស្គី វេន (Wactawski-Wende) អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បានឱ្យដឹងថា “​បំពង់​អាហារ​ស្ថិតនៅ ជិត​ក្រអូមមាត់ ដូច្នេះ​ពន្លក​ជំងឺ​នៅ ឆ្មេ​ញ​អាច​ងាយ​ប្រាស្រ័យ និង​ចម្លង ទៅកាន់​ភ្នាស​បំពង់​អាហារ​ជំរុញ ហានិភ័យ​មហារីក​នៅ​កន្លែង​នោះ​”​។ ក្រៅពីនោះ​ជំងឺ​នេះ​នៅ​ត្រូវបាន​ចាត់ ទុកជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ថង់ ប្រមាត់ ។​
​ ​
​ជាមួយនឹង​លទ្ធផល​ស្រាវជ្រាវ ខាងលើ​អ្នក​ខ្ជិល​អនាម័យ​មាត់​ឆ្មេ​ញ បាន​មាន​បន្ថែម​មូលហេតុ ដើម្បី​បារម្ភ សម្រាប់​សុខភាព​ពេល​ចាស់​ទៅ ៕ ប្រែ​សម្រួលៈ រតនៈ