ហានិភ័យ​លើសឈាម​នឹង​កើន​៤០​ភាគរយ​ប្រសិន​អ្នក​តែង​ធ្វើ​រឿងនេះ​

402
ចែករម្លែក
  • 1
    Share

​ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​រក ឃើញថា របៀប​ដែល​មនុស្ស​ម្នាក់​ទៅ បង្គន់ អាច​បង្ហាញថា គេ​មាន​ហានិភ័យ យ៉ាងខ្ពស់​ក្នុង​ការកើត​ជំងឺលើសឈាម​។​
​ ​
ការស្រាវជ្រាវ​ថ្នាំ​ពីស​កល វិទ្យាល័យ​តួ​ហូ​គូ រ៉ូ​សា​អ៊ី (Tohoku Rosai) នៅ​ប្រទេស​ជប៉ុន បង្ហាញថា ម៉ោង​បត់ជើងតូច​របស់​មនុស្ស​ម្នាក់​អាច ឱ្យដឹងថា គេ​មាន​ហានិភ័យ​លើសឈាម ឬ​អត់ ។​
​ ​
តាមរយៈ​ការវិភាគ​ពី​មនុស្ស ៣.៧៤៩​នាក់ ផ្អែកលើ​ការវិភាគ​, ឯកសារ​សុខភាព និង​តារាង សំណួរ​, គេ​បាន​សន្និដ្ឋានថា ក្រុមមនុស្ស ត្រូវ ភ្ញាក់​ដើម្បី​បត់ជើងតូច​កណ្តាលយប់​មាន​ហានិភ័យ កើត​ជំងឺលើសឈាម កើន​ដល់​៤០​ភាគរយ ប្រៀប​នឹង​អ្នក គេង​ទល់​ភ្លឺ ។​
​ ​
​តាម​បណ្ឌិត សា​តូ​ស៊ី កូន​ណូ (Shatoshi Konno) អ្នកដឹកនាំ​ការ ស្រាវជ្រាវ​បានឱ្យដឹងថា ហានិភ័យ​ខាង លើ គឺ​ដូចគ្នា ទាំង​បុរស និង​ស្ត្រី ។ លោក​ថា គួរ​ចាត់ទុក​នោម​យប់​ជាស​ញ្ញា ដំបូង​មួយ ដើម្បី​សង្ស័យ​ជំងឺលើសឈាម និង​ទូន្មាន​ថា ប្រសិន​អ្នក​នោម​យប់​ជា ប្រចាំ​ហើយ មុននេះ ពុំ​សូវ​ចាប់អារម្មណ៍ ប៉ុន្មាន​ដល់​សម្ពាធ​ឈាម​, ចូរ​ចាប់ផ្តើម វាស់​ពី​ឥឡូវនេះ​ទៅ ។​
​ ​
របកគំហើញ​នេះ ទើបត្រូវ​បាន ប្រកាស​នៅ​សន្និសីទ​មួយ​របស់​សមាគម សរសៃឈាម​បេះដូង​អឺរ៉ុប ។​
​ ​
បណ្ឌិត រ៉ូបឺត ការ៉េ (Robert Carey) មកពី​សកល​វិទ្យាល័យ​វី​ធី​នៀ អាម៉េរិក ថ្លែង​លើ​ទស្សនា​វ​ដ្តី Newsweek ថា ទំនាក់ទំនង​រវាង​ការ​នោម​យប់ និង លើសឈាម​ផ្តើមចេញពី​របប​ទទួលទាន អំបិល​ច្រើន​បរិភោគ​អំបិល​ច្រើន​ពាក់ព័ន្ធ​ដល់​ស្ថានភាព​នោម​យប់​ដែលជា​មូលហេតុ​ធំ​មួយ​នាំ ដល់​ការ​លើសឈាម ៕ ប្រែ​សម្រួល​៖ រតនៈ​