ហានិភ័យ​ស្ត្រូ​ក​ថយចុះ​យ៉ាងច្រើន​ពេល​បរិភោគ​បន្លែ​នេះ​ជាប្រចាំ​

838
ចែករម្លែក

ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​បរិភោគ​ច្រើន​នូវ​ពពួក​បន្លែ​ផ្កា​ស្ពៃខៀវ​, ផ្កា​ខាត់​ណាស និង​ស្ពៃ Brussel អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក ។​

​ការស្រាវជ្រាវ​រកឃើញ​ថា អ្នក​បរិភោគ​បន្លែ​នេះ​ជាប្រចាំ​មាន​សរសៃឈាម​រឹងមាំ​ជាង​ច្រើន ។​

​ពួក​អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​ពិនិត្យមើល​កម្រិត​ក្រាស់​របស់​សរសៃឈាម Carotid , សរសៃឈាម​សំខាន់​មួយ​ក្នុង​ក​, ដើរតួនាទី​ចំបង​ក្នុង​ការនាំ​ឈាម​សម្បូរ​អុកស៊ីហ្សែន​ឡើង​ខួរក្បាល ។ ប្រសិន​សរសៃឈាម​នេះ​ក្រាស់​ដល់​កម្រិត​កំណត់​មួយ អាច​រារាំង​បរិមាណ​ចរាចរ​ឈាម​ទៅដល់​ខួរក្បាល និង​កើន​ហានិភ័យ​ស្ត្រូ​ក ។​

​នេះ​ជាការ​ស្រាវជ្រាវ​ដំបូង ដើម្បី​ត្រួតពិនិត្យ​ការបរិភោគ​បន្លែ​ដែលមាន​ឥទ្ធិពល​យ៉ាងដូចម្តេច​ទៅដល់​សរសៃ​ឈាម ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​អង្កេត​លើ​ស្ត្រី ៩៥៤ នាក់ ដែល​ពួកគេ​មាន​អាយុ​ពី ២០ ឆ្នាំ ឡើង និង​រកឃើញថា សរសៃឈាម​មេ​របស់​ស្ត្រី​បរិភោគ​បន្លែ​ច្រើន ស្តើង​ជាង​អ្នក​មិន​បរិភោគ 0,05 mm ។ ទោះបី​នេះ​គ្រាន់តែ​ជាការ​ខុសប្លែក​មួយ​តូច​, តែ​ការថយចុះ​កម្រាស់​តែ 0,1 mm ក៏​អាចធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​ស្ត្រូ​ក​ដល់ 1/5 ដង ។​

​សរសៃឈាម Carotid ប្រសិន​ក្រាស់ អាច​សរសៃឈាម​ផ្សេងៗ​លើ​សរីរាង្គ​ក៏​ក្រាស់​, បង្ក​ជា​ស្ថានភាព​ហៅថា​ក្រឹ​ន​រឹង​សរសៃឈាម ។ ប្រការនេះ​ធ្វើ​ឲ្យ​កើន​យ៉ាងច្រើន នូវ​ហានិភ័យ​ឈឺបេះដូង និង​ស្ត្រូ​ក ។​

​ទោះបី​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្ត​ចំពោះ​ស្ត្រី​, ប៉ុន្តែ គុណប្រយោជន៍​ដូចគ្នា​ក៏​អាច​ឃើញ​នៅលើ​ខ្លួន​បុរស​ផងដែរ ៕ ប្រែ​សម្រួលៈ រតនៈ​