ហានិភ័យ “​មហារីក​បុរស​” កើន​៣​ដង​ប្រសិន​ពិបាក​មានកូន​

734

បុរស​មិនអាច​មានកូន​ដោយ​ធម្មជាតិ ហើយក៏​បរាជ័យ​ក្នុងការ​ព្យាបាល IVF មាន​ហានិភ័យ​កើត មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឆាប់ និង​ច្រើន ជាង​៣​ដង ប្រៀប​នឹង​បុរស​មាន សំណាង​បាន​ធ្វើជា​ឪពុក ។​

​លទ្ធផល​ខាងលើ​ត្រូវបាន​លើកឡើង ក្នុងការ​ស្រាវជ្រាវ​អូសបន្លាយ​ជាង​២០​ឆ្នាំ របស់​ពួក​អ្នក វិទ្យាសាស្ត្រ​ស៊ុយអែត ។​
​ ​
​មាន​ទំនាក់ទំនង​យ៉ាងច្រើន រវាង​ការ​គ្មាន​កូន និង​មហារីក​ក្រពេញ ប្រូ​ស្តា​ត ត្រូវបាន​រកឃើញ ដោយ ទី​១ ដុំ​គីស​ក្រពេញ​ប្រូ​ស្តា​ត​ដំណាក់កាល​ឆាប់ មិនត្រូវ​បាន​វិ​និ​ច្ច័​យ​អាច​បង្ក​ឱ្យ​គ្មាន​កូន ។ ទី​២, កម្រិត testosteone ទាប​ពេក ពុំ​ត្រឹមតែ​ធ្វើឱ្យ​បុរស​ថយចុះ​សមត្ថភាព ផ្លូវភេទ តែ​នៅ​បង្កើន​ហានិភ័យ​ទាំង គ្មាន​កូន និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​
​ ​
​បុរស​គ្មាន​កូន​មាន​ភ័យ​កើត “​មហារីក​បុរស​” នេះ ខ្ពស់ជាង​៣​ដង ។ នេះ​ជា​ប្រភេទ​មហារីក ដ៏​គ្រោះថ្នាក់ ។ តាម​ស្ថិតិ​នៅ​អង់គ្លេស នៅក្នុង​ខ្លួន​បុរស មាន​សុខ​ភាពល្អ​ធម្មតា ហានិភ័យ​កើត មហារីក​ក្រពេញ​មាន​អត្រា ១/៨ ទៅ ហើយ ។ ជំងឺ​នេះ​ក៏​សម្លាប់​បុរស​អង់គ្លេស​១១.០០០​នាក់ ក្នុង​១​ឆ្នាំៗ​ផងដែរ ៕ ប្រែ​សម្រួល​: រតនៈ​