ហាម​រថយន្ត​កុង​ទី​ន័​រ​, ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ធ្វើ​ចរាចរណ៍​លើ​មហាវិថី​៣​ខ្សែ​នៅ​កណ្តាល​ទីក្រុង​

352

(​ភ្នំពេញ​)៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានចេញ​បញ្ជា​យ៉ាង​ដាច់ខាត ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ត​កុង​ទី​ន័​រ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផ្សេងទៀត ធ្វើ​ចរាចរណ៍​លើ​វិថី​៣​ខ្សែ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ នោះ​គឺ​មហា​វិថី​ព្រះមុនីវង្ស មហាវិថី​ព្រះសីហនុ​និង វិថី​ស៊ីសុវត្ថិ ដែល​វា​នឹង​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​និង​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សោ​ភ័​ណ្ឌ​​ភាព​យ៉ាងធ្ងន់ធ្ងរ​។​អាជ្ញាធរ​ខណ្ឌ​ដែល​មហាវិថី​ទាំងបី​នេះ​ឆ្លងកាត់​ត្រូវអនុវត្ត​ការងារ​និង​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​មើល​រថយន្ត​ទាំងនោះ​ហាម​ធ្វើចរាចរ​ឆ្លងកាត់​ផ្លូវ​ដាច់ខាត​តែម្ដង​។​
​ ​
​លោក​ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ការចេញ​បញ្ជា​យ៉ាង​ដាច់ខាត​បែបនេះ​​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកបើកបរ​រថយន្តក្រុង​និង​រថយន្ត​ដឹក​ធុន​ធ្ងន់​ក្នុង​រាជធានី​ភ្នំពេញ នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១ ខែកញ្ញា​ឆ្នាំ​២០១៧​។​
​ ​
​ក្នុងនោះ​លោក ឃួ​ង ស្រេង បានលើកឡើង​ទៀតថា​៖​លោក​ស្ទើរតែ​មិន​ជឿ​នឹង​ភ្នែក​ខណៈដែល​លោក​បានឃើញ​រថយន្ត​កុង​ទី​ន័​រ​ឆ្លង​​កាត់​ផ្លូវ​ខាងលើ ដោយ​ទង្វើ​បែបនេះ វា​មិនគួរ​កើតឡើង​សោះឡើយ ។​លោក​ថា​៖​តែ​ចាប់ពីពេលនេះ​តទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតិ​ឱ្យ​រថយន្ត​កុង​ទី​ន័​រ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផ្សេងទៀត​ធ្វើ​ចរាចរណ៍​​លើ​វិថី​៣​ខាងលើ​ឡើយ​ហើយ​បើ​នៅតែមាន​ទៀត​អាជ្ញាធរ​នឹងមាន​វិធានការ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដោយ​មិន​យោគយល់​នោះទេ​។​ ​

​ក្រៅពីនេះ លោក​ឃួ​ង ស្រេង ក៏​បង្ហាញ​ពី វិធានការ​ថ្មីៗ​ទៀត​ចំពោះ​ការដ្ឋាន​សាងសង់​និង​រណ្តៅ​ដី​ផងដែរ​ដោយ​លោក​បញ្ជាក់​យ៉ាងច្បាស់​​ថា​៖​ចំពោះ​ការដ្ឋាន​សំណង់​ផ្សេងៗ​ ​ការដ្ឋាន​រណ្តៅ​ដី​ដែល​ដឹក​ឆ្លងកាត់​ផ្លូវ​ ​ត្រូវ​គ្រប​រថយន្ត​ដឹកជញ្ជូន​ទាំងអស់​ជាដាច់ខាត​ហើយ​មុន​រថយន្ត​បើក​ចេញពី​រណ្ដៅ​ដី​ត្រូវតែ​លាង​កង់​រថយន្ត​ឱ្យបាន​ស្អាត​សិន​ទើប​អនុញ្ញាត​ធ្វើ​ចរាចរណ៍​បាន​។​

​អាជ្ញាធរ​ខណ្ឌ​និង​មន្ទីរ​ពាក់ព័ន្ធ​នឹង​ទីតាំង​រណ្ដៅ​ដី​និង​ចេញ​ច្បាប់​អនុញ្ញាតិ​ត្រូវ​ពិនិត្យ​និង​ណែនាំ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ម្ចាស់​ការដ្ឋាន​លាង​កង់​រថយន្ត​ជាមុនសិន​។​បើ​មិន​ដូច្នោះ​ទេ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ​ឱ្យធ្វើ​ចរាចរណ៍​កាត់​ផ្លូវ​ក្នុង​ទីក្រុង​ដាច់​ខាត់ ៕​ដោយ​៖​រ៉ា​ម៉ន​/sn