ហុងកុង​កំពុង​បង្កើន​ការត្រួតពិនិត្យ​ស៊ុត​ផ្ទុក​ជាតិពុល នាំចូល​ពី​អឺរ៉ុប​

291

​ក្រុមមន្ត្រី​បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​សីហា​ថា​ហុងកុង​កំពុង​បង្កើន​ការត្រួតពិនិត្យ​ស៊ុត​ដែល​នាំចូល​ពី​អឺរ៉ុប ហើយ​ស៊ុត​ខ្លះ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាតិពុល​ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​រឿងអាស្រូវ​មួយ ដែល​ឥឡូវនេះ​បាន​រីក​រាលដាល​ហួស​ពី​សហភាព​អឺរ៉ុប​ទៅទៀត​។​

​ស៊ុត​រាប់លាន​ត្រូវបាន​គេ​យកចេញ​ធ្នើរ​ក្នុង​ផ្សារ​ទំនើប​នានា​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ហើយ​កសិដ្ឋាន​ចិញ្ចឹមសត្វ​បក្សី​រាប់សិប​កន្លែង​ត្រូវបាន​បិទទ្វារ​ចាប់តាំងពី​ការរកឃើញ​សារធាតុ​ហ្វូ​ប្រូ​លី​ល (Fipronil) ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី ១ ខែសីហា​។​

​ប៉ុន្តែ​នៅក្នុង​សញ្ញា​មួយ ដែល​វិបត្តិ​នឹង​កើតមាន​ជា​សកល​នោះ រដ្ឋាភិបាល​ក្រុង​ព្រុ​ច​សែ​ល​ក៏បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ដែរ​ថា ហុងកុង​បានទទួល​ស៊ុត​ដែលមាន​ជាតិពុល​មួយចំនួន​ពី​ប្រទេស​ហូ​ឡង់ ជាមួយ​ទីក្រុង​នៅ​ភាគខាងត្បូង​ចិន​មួយ​នេះ បាន​ក្លាយជា​កន្លែង​ដំបូង​គេ​នៅ​អាស៊ី ដែល​រង​ផលប៉ះពាល់​នេះ​។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​លោកស្រី សូ​ហ្វី​យ៉ា ចាន់ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​អាជ្ញាធរ​បាន​ពង្រឹង “​ការត្រួតពិនិត្យ​” ស៊ុត​ពី​ទ្វីបអឺរ៉ុប​។​

​លោកស្រី​ចាន់​បាន​និយាយថា “​មជ្ឈមណ្ឌល​សម្រាប់​សុវត្ថិភាព​ចំណីអាហារ​កំពុង​ពិនិត្យមើល​ស៊ុត​យ៉ាង​ហ្មត់ចត់​ពី​ទ្វីប​អ៊ឺរ៉ុប មិន​ថា​នៅ​កម្រិត​នាំចូល ឬ​នៅ​កម្រិត​លក់រាយ​នោះទេ​” ៕ ដោយ៖ កញ្ញាដាលីស

ស៊ុតមាន់​ខ្លះ ដែលមាន​ជាតិពុល​ដោយសារ​ផ្ទុក​សារធាតុ ហ្វូ​ប្រូ​លី​ល នាំចូល​ពី​អឺរ៉ុប កំពុង​ត្រូវបាន​ពិនិត្យ​យ៉ាង​ដិតដល់​នៅ​ហុងកុង