ហុងកុង​ចាប់បាន​កុយរមាស​តម្លៃ​១​លាន​ដុល្លារ​នៅ​អាកាសយានដ្ឋាន​

792
ចែករម្លែក
  • 26
    Shares

​បុរស​២​នាក់​ដែល​មាន​ស្នែង​(​កុយ​)​រមាស​ចំនួន​២៤​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្រុង​ហុងកុង​ដោយ​មន្ត្រី​គយ​ដែល​បាន​និយាយថា​វា​ជា​ការចាប់​រឹបអូស​កុយរមាស​​ដ៏​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​ចាប់​បាន​ពីមុនមក ពី​អ្នកដំណើរ​តាម​យន្តហោះ​។​

​នាយកដ្ឋាន​គយ​បាន​និយាយថា​កុយរមាស​ចាប់​បាន​ដែល​មានតម្លៃ​៨​លាន​ដុល្លារ​ហុងកុង​(១​លាន​ដុល្លារ​អាមេរិក​)​នេះ​ត្រូវបាន​លួច​ដឹក​ជញ្ជូន​កាត់​តាម​ច្រកចេញ​ចូល​អា​​កាស​យានដ្ឋាន​នេះ ដោយ​ដាក់​នៅក្នុង​ប្រអប់​ក្រដាស​ធំ​ចំនួន​២​។​

​បុរស​ទាំង​២​នាក់​នេះ បានមក​ពី​ទីក្រុង​ចូហាន​ណេ​ស្បឺក ប្រទេស​អាហ្វ្រិច​ខាងត្បូង​ហើយ​បាន​គ្រោង​ផ្លាស់ប្តូរ​យន្តហោះ​ទៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម​។​នេះ​បើ​យោងតាម​​សេចក្តី​ថ្លែងការណ៍​ពី​នាយកដ្ឋាន​គយ​ហុងកុង​។​

​ក្រុម​អ្នក​ការពារ​បរិស្ថាន​នៅ​ទីក្រុង​ហុងកុង បាន​និយាយថា កុយរមាស​ទម្ងន់​៤០​គីឡូក្រាម​នេះ​ជាការ​ចាប់​បាន​ដ៏​ច្រើន​បំផុត​គឺ​ស្មើនឹង​២០​ភាគរយ​នៃ​ចំនួន​កុយរមាស​ដែល​ចាប់​​បាន​សរុប​នៅ​ទីក្រុង​នេះ កាលពី​៥​ឆ្នាំ​កន្លង​ទៅ​។​

​ការ​ចាប់បាន​នេះ គឺ​តែ​២​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុង​ហុងកុង​បាន​ប្រកាសថា​ខ្លួន​បាន​ចាប់​បាន​ស្រកាពង្រូល​ចំនួន​៨​តោន​នៅក្នុង​កុង​ទេ​ន័រមួយ​ដែល​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕ដោយ៖សុខា/sn

កុយរមាស​ទម្ងន់​៤០​គីឡូក្រាម​នេះ​មានតម្លៃ​៨​លាន​ដុល្លារ​ហុងកុង