ហុងកុង​ធ្លាក់​ក្នុង​ឱនភាព​ ក្រោយ​ស្ថិតក្នុង​ចលាចល​អស់​ពេល​រាប់​ខែ​

163
ចែករម្លែក

​សេដ្ឋកិច្ច​ហុងកុង​កំពុង​ដើរ​ថយក្រោយ​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៩ និង​ទំនង​បំផុត​ថា​នឹង​ជួប​ស្ថានភាព​ដូច​គ្នា​នៅ​ត្រីមាស​ទី​៣ ហើយ​ទិន្នន័យ​នៅ​តែ​បង្ហាញ​ការធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ឡើង​។​

​ហុងកុង​កំពុង​ប្រឈម​ការដើរថយក្រោយ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល ដោយ​មា​ពេន​សង្ឃឹម​តិច​ណាស់​ថា​វា​នឹង​រើប​រើ​ឡើង​វិញ​ភ្លាមៗ​នៅពេល​ទីក្រុង​​នេះ​ប្រឈម​ការតវ៉ា​ហិង្សា​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​ចាប់ពី​សណ្ឋាគារ​ប្រណិត​និង​ផ្សារ​ទំនើប​ធំៗ ដល់​ហាង​និង​ភោជនីយដ្ឋាន​តាម​គ្រួសារ​នៅ​ក្នុង​សង្កាត់​សំបូរ​ទេសចរ ដូចជាCentral, Causeway Bay និង Kowloon ហាង​និង​​ស្ថាប័ន​ជំនួញ​ត្រូវ​បិទទ្វារ​មុន​ម៉ោង​បិទ​តាម​ទម្លាប់​ពីមុនៗ​ឬ មាន​អតិថិជន​កាន់តែ​តិច​ទៅ​។​ទោះជា​បើកទ្វារ ក៏​បណ្តា​ហាង​និង​អាកាសយានដ្ឋាន​ស្ងាត់ ដោយ​ភ្ញៀវ​ទេសចរណ៍​​លែង​ចាប់​អាមរ​ម្មណ៍​នឹង​ហុងកុង​ទៀត​។​

​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​របស់​ទីក្រុង​បាន​បិទ​ទាំងស្រុង​ក្នុងអំឡុងពេល​ឈប់សម្រាក​កាលពី​ចុង​សប្តាហ៍​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​៤​ត​លា​មុន ចំ​ពេល​មាន​ប្រតិកម្មហិង្សាពីអ្នកតវ៉ាប្រឆាំង​នឹង​ការ​ដាក់​​ប្រើ​ច្បាប់​ហាម​ពាក់​ម៉ាស​មុខ​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​។​

​ធ្លាប់​ជា​មហាអំណាច​ផលិតកម្ម​ឧស្សាហកម្ម​របស់​អាស៊ីមុន​ពេល​ចិនដីគោក​លេចធ្លោ​ឡើង​ សេដ្ឋកិច្ច​ជំរុញ​ដោយ​វិស័យ​ហិរញ្ញវត្ថុ​និង​ការប្រើប្រាស់​របស់​ហុងកុង​រងគ្រោះ​ពី​ការបាត់​​បង់​ជំនឿ​ចិត្ត ដែល​បង្ក​ឡើង​ពី​ភាពវឹកវរ​នៃ​ការតវ៉ា​ប្រឆាំង​អូសបន្លាយ​ពេល​។​

​ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​នេះ​កំពុង​តស៊ូ​រក​វិធានការ​ដាក់​ចេញ​គោលនយោបាយ​ដើម្បី​ទប់​ការធ្លាក់ចុះ​នៅពេល​ភាពវឹកវរ​នៅ​បន្ត ក៏​អ្នកជំនាញ់ការ​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​Pictet Wealth Management បាន​និយាយថា​«​ខ្ញុំ​មិន​មើលឃើញ​វិធានការ​រឹងមាំ​ណាមួយ​ដើម្បី​ទាញ​ការធ្លាក់ចុះ​នេះ​អោយ​ត្រឡប់​ក្រោយ​វិញ​ទេ​។​សេណា​រី​យ៉ូ​ល្អ​បំផុត​ក្រោយ​ភាពវឹកវរ​​នយោបាយ​នេះ​គឺ គេ​អាច​ធ្វើ​ផែនការ​សំរាប់​រយៈពេល​យូរ​ឬ​ដាក់ចេញ​វិធានការ​សំរាប់​ដោះស្រាយ​បញ្ហា​រចនាសម្ពន្ធ​»​។​

​ផល​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិកបូក​រួម​ទាំង​ការ​ខ្វះ​កម្លាំង​ចំណាយ​របស់​ទេ​ចរណ៍ ក៏​ចូលរួម​ចំណែក​អោយ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ពេឡ​មួយ​ឆ្នាំ​នេះ​។​ការធ្លាក់ចុះ​​នេះ​មាន​សម្ទុះ​លឿន​ស្លេវ ដោយសារ​តែ​ការនាំ​ចេញ​ក៏​ចុះ​ថយ​ហើយ​ការតវ៉ា​ប្រឆាំង​បាន​កាត់បន្ថយ​កម្លាំង​សេដ្ឋកិច្ច​ដែល​ត្រូវបានខំសន្សំ​ចាប់តាំងពី​ដើមឆ្នាំ​២០១៩​។​នៅ​ពេល​រដ្ឋមន្ត្រី​ហិរញ្ញ​​វត្ថុ​ផូល ចាន​បញ្ចេញ​ថវិកា​របស់​លោក​កាលពី​ខែ​កុម្ភៈ លោក​បាន​ព្យាករណ៍​ថា កំណើន​ប្រចាំឆ្នាំនៅហុងកុង​មាន​ពី​២​ទៅ​ទៅ​៣​ភាគរយ តែ​ត្រឹម​តែ​សីហា លោក​បាន​បន្ទាបមក​នៅ​ត្រឹម​០​ទៅ​១​ភាគរយ​វិញ​តែពេលនេះធ្លាក់ក្រោមសូន្យ៕​ដោយ​៖​វាសនា​

ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​នាំអោយ​មាន​ការ​ចោទសួរ​ថា​តើ​អនាគត​ហុងកុង​នឹង​ទៅជា​យ៉ាងណា​