ហុងកុង​នឹង​ប្រើ “​កម្រាលព្រំ​ហោះ​” ដើម្បី​ធ្វើជា​កន្លែង​ចត​រថយន្ត​(វីដេអូ)

987
ចែករម្លែក

​អាជ្ញាធរ​នគររូបនីយកម្ម​របស់​ទីក្រុង​ហុងកុង (URA) មានបំណង​ដាក់ពង្រាយ​នូវ​ចំណតរថយន្ត​ចល័ត​ទី ដែល​គេ​ហៅថា “​កម្រាលព្រំ​ហោះ​” កន្លែង​ដែល​យានយន្ត​នឹងត្រូវ​ដាក់​ត្រួត​លើ​គ្នា​ដើម្បី​បង្កើតបានជា​ចំណត​បញ្ឈរ​នៅក្នុង​ទីក្រុង​ខ្សត់​កន្លែង​ចត​ឡាន​មួយ​នេះ​។​

​មនុស្ស​អាច​បើកឡាន​នៅលើ “​កម្រាលព្រំ​ហោះ​” បញ្ឈប់​ម៉ាស៊ីន​និង​ចាកចេញ ហើយ​បន្ទាប់មក​ចំណត​ឡាន​ថ្មី​សន្លាង​ដ៏​ទំនើប​នេះ​នឹង​លើក​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ទៅ​ដាក់​នៅក្នុង​កន្លែង ដែល​អ្នកបើកបរ​មិនអាច​ចូល​បាន​។ ជា​លទ្ធផល ចន្លោះ​រវាង​រថយន្ត​នីមួយៗ​ដើម្បី​អនុញ្ញាតឱ្យ​មនុស្ស​ចាកចេញ​ពី​យានយន្ត​របស់​ពួកគេ អាច​ត្រូវបាន​លុបបំបាត់ចោល​ដើម្បី​ទុកចន្លោះ​ទំនេរ​សម្រាប់​រថយន្ត​បន្ថែមទៀត​។​

​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទាំងនេះ​ផ្តល់​កន្លែង​ចត​យានយន្ត​ច្រើនជាង ៣០ ទៅ ១០០ ភាគរយ​ច្រើនជាង​ចំណតរថយន្ត​ធម្មតា​។​

​ចំណតរថយន្ត​បញ្ឈរ​ស្រដៀង​គ្នា​នេះ​ជាច្រើន​ត្រូវបាន​សាកល្បង​នៅ​ទូទាំងប្រទេស​ចិន​។​

​លោក វ៉ៃ ជី​ស៊ី​ង នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ចំណត​បញ្ឈរ URA បាន​និយាយថា ចំណត​នីមួយៗ​អាច​ចំណាយ​រហូតដល់ ២ លាន​ដុល្លារ​ហុងកុង (២៥៥.០០០ ដុល្លារ​អាមេរិក​) ដើម្បី​ដំឡើង ប៉ុន្តែ​បាន​សន្យាថា ថ្លៃ​ចត​នៅ​ចំណតរថយន្ត​ថ្មី​ទាំងនេះ ដែល​នឹងត្រូវ​សាកល្បង​នៅ​ទីតាំង​លំនៅដ្ឋាន​ថ្មី ដែល​បាន​បង្កើតឡើង​ដោយ​អាជ្ញាធរ នឹងមិន​ឡើងថ្លៃ​នោះទេ ដោយសារតែ​កន្លែង​ទំនេរ​ច្រើន​ត្រូវបាន​បង្កើតឡើង​សម្រាប់​ចត​រថយន្ត​បន្ថែម​៕ ដោយ៖ កញ្ញាដាលីស

ចំណតរថយន្ត​បញ្ឈរ ហៅថា “​កម្រាលព្រំ​ហោះ​” នឹងត្រូវ​សាកល្បង​នៅ​ហុងកុង