ហុងកុង​បង្កើន​សន្តិសុខ នៅពេល​បាតុករ​មិន​គោរព​បំរាម​ធ្វើបាតុកម្ម​

268
ចែករម្លែក

​បាតុករ​រាប់ពាន់​នាក់​បាន​ផ្គើន​នឹង​បំរាម​របស់​ប៉ូលិស​ស្តីពី​ការជួបជុំ​តវ៉ា​នៅ​ហុងកុង​នា​ថ្ងៃ​សៅរ៍​ទី​៣១​សីហា នៅ​មួយថ្ងៃ​បន្ទាប់​ពី​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ឬ​មេដឹកនាំ​​បាតុកម្ម​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ការដឹកនាំ​ជួបជុំ​គ្មាន​ការ​អនុញ្ញាត​និង​ការ​ញុះញង់​។​

​ប៉ូលិស​បាន​ហាមឃាត់​បាតុកម្ម​ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ដោយ​សំអាង​ហេតុផល​សន្តិសុខ​បន្ទាប់​ពី​ការជួបជុំ​និង​ដើរ​ដង្ហែ​កាលពី​ចុង​សប្តាហ៍​មុន​ប្រែក្លាយ​ជា​ការប៉ះទង្គិច​​ដ៏​ហិង្សា​បំផុត​ក្នុង​ចំណោម​ការតវ៉ា​ជា​ហូរហែ​ក្នុង​រយៈពេល​៣​ខែ​មកនេះ​។​

​ប៉ូលិស​បាន​ដំឡើង​របាំង​ការពារ​ថ្មីៗ​នៅ​ជិត​ការិយាល័យ​ទំនាក់ទំនង​ដែល​តំណាង​អោយ​រដ្ឋាភិបាល​ចិន និង​ស្ថានីយ​ប៉ូលិស ខណៈ​រថយន្ត​បាញ់​ទឹក​ក៏​ត្រៀមខ្លួន​ជាស្រេច​។​

​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ អ្នក​ប្រឆាំង​តវ៉ា​ពីរ​បី​ពាន់​នាក់ ក្នុង​ឈុត​អាវ​តំណាង​ពណ៌​ខ្មៅ បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​ទីក្រុង ដោយ​ខ្លះ​ដើរ​ដង្ហែរ​កាត់​ដង​វិថី​៕​ដោយ​៖​វាសនា​