ហុងកុង​ពិចារណា​ដាក់ទោស​អ្នក ដែល​មិន​គោរព​ភ្លេង​ជាតិចិន ឱ្យ​ជាប់គុក​៣​ឆ្នាំ​

3476
ចែករម្លែក

​ក្រុង​ហុងកុង​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែមីនា​បានប្រកាស​ផែនការ​ផ្តន្ទាទោស​ជន​ណា​ដែល​មិន​គោរព​ភេ្ល​ង​ជាតិចិន​ដោយ​អាច​ជាប់​​គុក​៣​ឆ្នាំ​ខណៈដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​សម្ពាធ​លើ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​ក្រុង​ហុងកុង​កំពុង​រៀបចំ​ដាក់​ច្បាប់​ចម្រូងចម្រាស​នេះ ចាប់តាំងពី ចិន​បាន​កែប្រែ​ច្បាប់ កាលពី​ឆ្នាំមុន​ឱ្យមាន​ភាពត្រឹមត្រូវ និង​ការ​​ច្រៀង​ចម្រៀង​ភ្លេងជាតិ​នេះ នៅ​ក្នុងការ​រឹតបន្តឹង​ច្បាប់ ដោយ​ហាមឃាត់​មនុស្ស​មិនឱ្យ​សម្ដែង​សិល្បៈ​នៅ​ពិធីជប់លៀង នៅ​ពិធី​អា​ពា​ហ៍​​ពិពាហ៍ និង ពិធី​បុណ្យសព​។​

​ការផ្លាស់ប្តូរ​ច្បាប់ព្រហ្មទណ្ឌ​របស់​ចិន ដែល​បាន​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បាន​បង្កើន​ការដាក់ទោស​ចំពោះ​ការមិន​គោរព​បទ​​ភេ្ល​ង​ជាតិ​នេះ ដោយ​តម្រូវអោយ​ជាប់គុក​ពី​១៥​ថ្ងៃ ដល់​៣​ឆ្នាំ​នៅក្នុង​ករណី​ធ្ងន់ធ្ងរ ហើយនឹង​អាច​ពិ​និ​ន័យ​ជា​ប្រាក់​ចំនួន​៥០.០០០​ដុល្លារ​ហុងកុង​(៦.៣៧៥​ដុល្លារ​អាមេរិក​)​។​

​កន្លងមក​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​ហុងកុង បានបង្ហាញ​ការមិន​គោរព​បទ​ភ្លេងជាតិ​នេះ ដោយ​ស្រែ​កដោយ​ការមិន​ពេញចិត្ត​​នៅ​កន្លែង​ការប្រកួត​កីឡា​អស់​ពេល​ជាច្រើន​ឆ្នាំ ដោយសារតែ​មានការ​ព្រួយបារម្ភ​ថា សេរីភាព​របស់​ក្រុង​ហុងកុង​ស្ថិតនៅក្រោម​ការ​​គំរាមកំហែង​។​

​អ្នកគាំទ្រ​ទាំងនោះ ក៏បាន​បែរខ្នង​របស់​ពួកគេ និង បានបង្ហាញ​ផ្ទាំង​បដា​ទាមទារ​ឯករាជ្យភាព​ក្រុង​ហុងកុង​ក្នុងអំឡុងពេល​ប្រកួត​​កីឡា ខណៈដែល​សកម្មជន​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​ក្រុង​នេះ​បំបែក​ខ្លួន​ចេញ​ប្រទេស​ចិនដីគោក​នេះ ជា​គំនិត​មួយ ដែល​ធ្វើឱ្យ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​ខ្លាំង​៕​ដោយ​៖​សុខា​

​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​ហុងកុង បាន​បែរខ្នង​របស់​ពួកគេ​និង​ស្រែក​ឡូឡា​​ក្នុង​ឡុង​ពេល​ចាក់​ភ្លេង​ជាតិចិន​ក្នុងការ​ប្រកួត​កីឡា Asian Cup នៅ​ទីក្រុង​ហុងកុង​​កាលពី​ឆ្នាំ​២០១៧