ហុងកុង​រឹតបន្តឹង​សន្តិសុខ​ក្រោយ​សកម្មជន​រង​ការវាយប្រហារ​នៅមុន​ការជួបជុំ​តវ៉ា​

353
ចែករម្លែក

​ហុងកុង​បាន​រឹតបន្តឹង​សន្តិសុខ​នៅ​ថ្ងៃអាទិត្យ​នៅមុន​ការដើរ​ដង្ហែ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ពេល​រសៀល​និង​បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវបាន​ចាក់​អោយ​របួស​។​

​ប៉ូលិស​បាន​ហាមឃាត់​ការដើរ​ដង្ហែ​នៅ​ក្នុង​សង្កាត់​កៅ​លូន ដោយ​បារម្ភ​អំពី​សុវត្ថិភាព​ហើយ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា គោលដៅ​នៃ​ការដើរ​ដង្ហែ គឺ​ផ្លូវបំបែក​រថភ្លើង​​នៅ​ព្រំប្រទល់​ចិន​ដីគោក ដែល​អាច​រង​ការវាយប្រហារ​និង​ត្រូវ​បំផ្លាញ​។​

​តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​ត្រូវ​គេ​រំពឹងថា​នឹង​ចេញ​មក​តាម​ដង​វិថី​នៅក្នុង​អ្វី​ដែល​ជា​ការសាកល្បង​កម្លាំងចលនា​តវ៉ា ក្រោយ​ចលាចល​អស់​ពេល​ជាង​៤​ខែ​នៅ​ក្នុង​មជ្ឈមណ្ឌ​លហិ​​រញ្ញ​វត្ថុ​អាស៊ី​នេះ​។​

​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ មានការ​អង្គុយ​សូត្រធម៌​ដោយ​មាន​ការចូលរួម​ពី​មនុស្ស​រាប់រយ​នាក់​នៅ​សង្កាត់​ជំនួញ​កណ្តាល​ក្រុង ក្រោយពី​មាន​ការបង្កើត​ច្រវាក់​មនុស្ស​កាលពី​ថ្ងៃ​សុក្រ​​នៅតាម​ផ្លូវ​រថភ្លើង​ក្រោម​ដី​។​ពួកគេ​ភាគច្រើន​ពាក់​ម៉ាស​មុខ ដោយ​ផ្គើន​នឹង​បំរាម​ពាក់​របាំងមុខ​ក្នុងអំឡុង​ការជួបជុំ​តវ៉ា​។​

​កាលពី​ថ្ងៃ​សៅរ៍ ​បុរស​ម្នាក់​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​សំរាប់​បាតុកម្ម​ត្រូវបាន​វាយប្រហារ​ដោយ​កាំបិត​ចំ​ក​និង​ពោះ​។​នៅ​ហើយ​សប្តាហ៍​នេះ​ដែរ​សកម្មជន​សិទ្ធិមនុស្ស ជី​មមី សាម ត្រូវ​បាន​ចាក់​អោយ​របួស​ហើយ​ពួក​សមាជិកសភា​ប្រឆាំង​និយាយថា ការវាយប្រហារ​ទាំងនេះ​មានបំណង​បំភិតបំភ័យ​អ្នក​ប្រឆាំង​តវ៉ា​៕​ដោយ​៖​វាសនា​

បុរស​វ័យ​១៩​ឆ្នាំ ត្រូវ​ចាក់​អោយ​របួស​កាលពី​ថ្ងៃ​១៩​តុលា​នៅ​ហុងកុង មុន​ការជួបជុំ​ដើរ​ដង្ហែ​ធំ​មួយ​នៅ​រសៀល​ថ្ងៃអាទិត្យ​