ហុងកុង​ហាមឃាត់​គណបក្ស​គាំទ្រ​ឯករាជ្យភាព ដោយ​ការភ័យខ្លាច​បញ្ហា​សន្តិសុខ​

330

ក្រុងហុងកុងនៅថ្ងៃចន្ទទី២៤ខែកញ្ញាបានហាមឃាត់គណបក្សនយោបាយមួយដែលជំរុញនិងគាំទ្រឯករាជ្យភាពនៃទីក្រុងនេះ ដោយនិយាយថាវាជាការគំរាមកំហែងដល់សន្តិសុខជាតិនៅពេលដែលរដ្ឋាភិ​បាលក្រុងប៉េកាំង បង្កើនការដាក់សម្ពាធលើសកម្មភាពទាមទារអធិបតេយ្យភាពរបស់ទីក្រុងនេះ។

វាជាការហាមឃាត់ជាលើកទីមួយលើគណបក្សនយោបាយចាប់តាំងពីទីក្រុងនេះត្រូវបានប្រគល់ឱ្យប្រទេសចិន ដោយអង់គ្លេសកាលពី២១ឆ្នាំកន្លងទៅ។

ក្រុងហុងកុងដែលគ្រប់គ្រងតាមបែបពាក់កណ្តាលស្វយ័តនេះ រីករាយនឹងសេរីភាពដែលគេមិនឃើញមាននៅប្រទេសចិនដីគោករួមទាំងសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែសិទ្ធសេរីភាពនៅទីក្រុងនេះត្រូវបានគេព្រួយបារម្ភថាកំពុងថយចុះនៅក្រោយអំណាចច្បាប់របស់ប្រទេសចិន(ប៉េកាំង)។

រដ្ឋមន្ដ្រីក្រសួងសន្តិសុខហុងកុង លោក John Lee បាននិយាយថា លោកនៅតែស្នើឱ្យប៉ូលិសហាមឃាត់គណបក្សជាតិហុងកុង “Hong Kong National Party “នេះ ធ្វើសកម្មភាពគាំទ្ររាជ្យភាព ដើម្បីជាផលប្រយោជន៍នៃសន្តិសុខជាតិ សុវត្ថិភាពសាធារណៈសណ្តាប់ធ្នាប់សាធារណៈ និងការការពារសិទ្ធិនិងសេរីភាពអ្នកដទៃ” ។

លោក John Lee បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា គណបក្សនេះមានរបៀបវារៈច្បាស់លាស់ណាស់ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការអោយក្រុងហុងកុងឱ្យក្លាយជាសាធារណរដ្ឋឯករាជ្យ និង បាននិយាយថា ថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ទីក្រុងនេះ ដែលជាច្បាប់មូលដ្ឋាន។

លោកJohn Lee បាននិយាយថា គណបក្សជាតិហុងកុងនេះ នឹងមិនបញ្ឈប់ ដោយសារការប្រើកម្លាំងទេប៉ុន្តែលោកបានទទួលស្គាល់ថាគណបក្សនេះមិនដែលបានប្រព្រឹត្តអំពើហិង្សានោះទេហើយ មេដឹកនាំរបស់បក្សនេះ គឺឈ្មោះ Andy Chan គាំទ្រអំពើហិង្សា៕ដោយ៖សុខា/sn

គណបក្សជាតិហុងកុងរបស់លោក Andy Chan ឥឡូវនេះ ត្រូវបានហាមឃាត់ដោយអាជ្ញាធរក្រុងហុងកុង