ហួសចិត្ត​គ្រូពេទ្យៈ អ្នកជំងឺ​របួស​ក្បាលសោះ បែរជា​វះកាត់​ជើង​

1540
ចែករម្លែក

​គ្រូពេទ្យ​វះកាត់​ម្នា​ក់នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​ក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ត្រូវបាន​ថ្នាក់លើ បញ្ឈរជើង​ពី​តួនាទី​ដោយសារ​ធ្វើការ​វះកាត់​មិនចាំបាច់​លើ​ជើង​របស់​អ្នកជំងឺ​ម្នាក់ បន្ទាប់ពី ច្រឡំ​បុរស​អ្នកជំងឺ​ម្នាក់ទៀត​។ នេះ​បើ​យោងតាម​មន្ត្រី​ម្នាក់​បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែមេសា​។

​កាលពី​សប្តាហ៍​មុន គ្រូពេទ្យ​វះកាត់​រូបនោះ​បាន​ខួង​ជើង​ខាងស្តាំ​របស់​បុរស​វ័យ ៥០ ឆ្នាំ​ម្នាក់​ឈ្មោះ វី​ចេ​ន​ដ្រា យ៉ា​ហ្គី (Vijendra Tyagi) ដើម្បី​ស៊ក​បញ្ចូល​ដែក មុនពេល​ដឹងថា គាត់​វះកាត់​ច្រឡំ​អ្នកជំងឺ​។​

​អ្នកជំងឺ វី​ចេ​ន​ដ្រា យ៉ា​ហ្គី ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ឈ្មោះថា Sushruta Trauma Center ស្ថិតក្នុង​ក្រុង​ញូ​វ​ដេលី ដោយមាន​របួស​ក្បាល បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​គាត់​បែរជា​ត្រូវ​គ្រូពេទ្យ​ច្រឡំ​នឹង​បុរស​ម្នាក់ទៀត​ដែល​បាក់ជើង ហើយ​បានទទួល​ការវះកាត់ ដាក់​ដែក​អប​ឆ្អឹង​ដែល​នៅ​ល្អ​ចែស​ទៅវិញ​៕ ប្រែ​សម្រួល​: ខុម​