ហួសចិត្ត​!​ជន​តាំងខ្លួន​ឯករាជ្យ​ប្រើប្រាស់​ផ្លាក​សមាគម​ឯករាជ្យ​

566

​ចម្លើយ​ឆ្លើយតប​នឹង​ជន​តាំងខ្លួន ឯករាជ្យ​ប្រើប្រាស់​ផ្លាក សមាគម​ឯករាជ្យ ដែល​បាន​សម្តែង​មតិ តាមរយៈ​កិច្ច​ផ្សព្វផ្សាយ​របស់​វិទ្យុ RFI បាន​ស្តែង​ថា ការបោះឆ្នោត​អាណា​ត្តិ​ទី​៥​នេះ​មិនបាន តំណាង​ពិតប្រាកដ ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ហើយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ក៏​មិន​ស្របច្បាប់​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ។ មានន័យថា បុគ្គល​រូបនេះ​ផ្ទាល់ខ្លួន ក៏​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ផងដែរ​នេះ​ក៏​មិនមែនជា​សិទ្ធ​បញ្ចេញមតិ​នោះដែរ គឺជា​ការ​បំភ្លៃ និង​ញុះញុង់​មហាជន​។

​ចម្លើយ​របស់ខ្ញុំ​គឺ​ពិភពលោក​ភ្ញាក់ផ្អើល តួលេខ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ជាង ៨០​ភាគរយ​ពី​បញ្ជី​អ្នកមាន​សិទ្ធ​បោះឆ្នោត បើ​ទោះ​មានការ​គំរាម​គំហែង និង​វិទ្ធង្សនា​ប្រឆាំង ពី​សំណាក់​បរទេស​ដែលជា​អ្នករៀបចំ​សេណា​រី​យូ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​យ៉ាងណា ក៏ដោយ​។ ចំនួន​ជាង​៨០​ភាគរយ នៃ​បញ្ជី​បោះឆ្នោត​ដែល​ចេញទៅ​សម្តែង​មតិ​និង​ឆន្ទៈ នៃ​ការបោះឆ្នោត​បាន​សម្តែង​នូវ​ភាពស្របច្បាប់​ភាគច្រើន​ដាច់ខាត និង​ទូលំទូលាយ​របស់ ប្រជាពលរដ្ឋ​ខ្មែរ និង​តាម​របប​ប្រជាធិបតេយ្យ​ដែល មាន​ទម្ងន់​នីត្យានុកូលភាព​ដ៏​ត្រឹមត្រូវ​។ ប្រទេស​មួយចំនួន ដែល​តាំង ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ គឺមាន​តិចជាង​៥០​ភាគរយ នៃ​ប្រជាពលរដ្ឋ នៅក្នុង បញ្ជី​បោះឆ្នោត​ចេញទៅ​បោះឆ្នោត​តែប៉ុណ្ណោះ​។​

​ក្នុងន័យ​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ គឺ​ស្តែង​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល លោក​បានផ្តល់​សេចក្តី​គាំទ្រ និង​ទុកចិត្ត តាម​សន្លឹកឆ្នោត​ដែល​សរុប​ជា​តួលេខ​ភាគរយ​គឺ​ច្រើន ជាង​៧០​ភាគរយ​ជាង ក្នុង​ចំនួន​រួម នៅក្នុង​ហិប​ឆ្នោត​។ ស្ថានភាព នៅក្នុងពេល​បោះឆ្នោត ជា​លទ្ធផល​នៃ​ការវាយតម្លៃ​ថ្នាក់ជាតិ និង​បរទេស​ដែល​បាន​ចូលរួម​សង្កេតការណ៍ គឺមាន លក្ខណៈ​ល្អ គ្មាន​ឧបទ្ទវហេតុ សេរី​នឹង​យុត្តិធម៌​ប្រកបដោយ​ភាពរលូន​។ គុណភាព នៃ​ភាព ស្របច្បាប់ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ គឺ​ឆ្លើយតប​រាល់​នីតិវិធី នៃ​កិច្ចប្រជុំពេញអង្គ ដំបូង សភា អាណត្តិ​ទី​៦ ជាមួយ និង​ការតែងតាំង​រាជរដ្ឋាភិបាល​ក្រោម​ព្រះរាជអធិបតីភាព ព្រះមហាក្សត្រ​ជាមួយ និង​ភាព​សារ​ទរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​រដ្ឋាភិបាល​ដែល​រក្សា បាន​សន្តិភាព ស្ថេរភាព និង​សន្តិសុខ សុវត្ថិភាព​សង្គម​ក្នុង​រយៈ​កន្លង និង​បច្ច្ចុប្បន្ន​ដែល​ខុសប្លែក ស្រឡះ​ពី​ឆ្នាំ​២០១៣ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ហេតុផល គ្រប់បែបយ៉ាង​ប្រឆាំង និង​ឆន្ទៈ​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រឆាំង​និង​របប​ប្រជាធិបតេយ្យ​ដែល​គេ​ច្រានចោល​ទាំងស្រុង ពុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត មិន​គា​រព​ច្បាប់​យក​វិធានការ ពហិការ និង​ញុះញុង់ យ​កក​ម្លាំ​ប្រជាពលរដ្ឋ​តតាំង និង​ធ្វើ​រដ្ឋប្រហារ​តាម​រូបភាព ឧទ្ទាម​ឬ​បដិវត្ត​ពណ៌​មិន​គោរព លទ្ធផល នៃ​ការបោះឆ្នោត​។

​អ្នក​តាំងខ្លួន​ឯករាជ្យ​ជាមួយ និង​ការប្រឆាំង​របស់ខ្លួន​ទៅនឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ បានធ្វើ​បទ​អត្ថាធិប្បាយ​គាំទ្រ​យុទ្ធសាស្ត្រ​បរទេស​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ជាពិសេស ប្រឆាំងនឹង​ចលនា​មហាជន​ក្នុង​កិច្ច​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់ខ្លួន​ដែល​បានចែង​ក្នុង រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គឺ​គ្មានអ្វី​ក្រៅពី​ចង់បាន​ផល ប្រយោជន៍​ខ្លួនឯង មិន​ញញើត​នឹង​លក់​សន្តិភាព ការរីកចម្រើន របស់​ជាតិ​ក៏ដូចជា​អធិបតេយ្យ និង​បូរណភាព​របស់​មហាជន​ខ្មែរ ដែល​លោក​ជា​ម្ចាស់​ស្រុក​ផ្ទុយ​ពី​ប្រជាពលរដ្ឋ​លោក​ចង់បាន ប្រជាជាតិ​របស់ខ្លួន​ស្ថិតនៅក្នុង​ភាព​ឯករាជ្យ​ប្រាស់ចាក​ពី​អាណា​និ គម​របស់​បរទេស​។​

​រាជរដ្ឋាភិបាល​តំណាង​ឆន្ទៈ​រាស្ត្រ​ខ្មែរ ដ៏​លើសលុប នៅតែ​បន្ត​កិច្ចសហការ​ជា​អចិន្ត្រៃយ៍ រួមជាមួយ​ប្រទេស​ជា​មិត្ត​ជានិច្ចកាល​។ កម្ពុជា​រក្សា​សិទ្ធ​គ្រប់បែបយ៉ាង​ក្នុង​ការមិន​ទទួលយក រាល់​រូបភាព​ណា ដែលជា​ហេតុផល​អាណានិគម​មកលើ​កម្ពុជា​នោះឡើយ​។ រាល់​តម្លៃ​ណាមួយ ឬ​កម្រិត​ណាមួយ ក្នុង​កិច្ចការពារ​អធិបតេយ្យ និង​ឯកភាព​ជាតិ គឺជា​កតា​ព្វ​កិច្ច និង​ការលះបង់ របស់​រាជរដ្ឋាភិបាល ដែល មិន​ចំណុះ​ដាច់ខាត​ចំពោះមុខ ជន​ណា អង្គការ​ណា និង​ប្រជាជាតិ ណាមួយ​នោះឡើយ​៕ ដោយ​: លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​