ដោយ: ចាន់តូ / ភ្នំពេញ: បុរសអភ័ព្វស្នេហ៍ម្នាក់ តូចចិត្តក្នុងឆាកជីវិតរបស់ខ្លួន ទោះជាសាងស្នេហ៍ជាមួយស្ត្រីជាភរិយា បានត្រឹមតែ៤ឆ្នាំ មានកូនស្រីម្នាក់ជាចំណង ទីបំផុតស្នេហាដល់ទីបញ្ចប់ បន្ទាប់ពីនាងរត់ចោលទៅមានប្រុសថ្មី ទុកឲ្យប្តីរស់នៅកណ្តោចកណ្តែងទាំងក្តីឈឺចាប់ តូចចិត្ត សម្រេចយកជម្រើស ទិញសាំមកចាក់ស្រោចលើខ្លួន ហើយដុតខ្លួនឯង បណ្តាលឲ្យឆេះរលាក រលួយពេញខ្លួនបាន បង្កឲ្យផ្អើលប្រជាពលរដ្ឋ ក្បែរខាងជួយពន្លត់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ វណ្ណ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ចំណែកប្រពន្ធរត់ចោលបាត់ ឈ្មោះ ស្រី ផា អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ។
តាមសាច់ញាតិខាង ជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំង២នាក់ បានគ្នាជាប្តីប្រពន្ធ អស់រយៈពេល៤ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាចំណង់ស្នេហ៍ ហើយការរស់នៅរបស់ពួកគេ ប៉ុន្មានខែចុងក្រោយនេះ ក្នុងគ្រួសារ កើតមានភាណឭពរកាំរកុស ដោយសារ ប្រច័នឭណ្ឌ ប្រពន្ធលួចមានប្រុសថ្មី បែកធ្លាយរឿង គ្រួសារកាន់តែវឹកវរ ឈ្លោះទាស់ទែងគ្នាច្រើនលើកច្រើនសារ ខាងប្តីតូចចិត្ត ក្លាយជាមនុស្ស សតិវិលវល់ ដើរផឹកស្រា លុបបំបាត់ទុក្ខ ផ្ទុយទៅវិញ ទុក្ខនៅតែជាទុក្ខដដែល ប្រពន្ធបានចាកចុះចោលទៅបាត់ អស់រយពពេល១សប្តាហ៍កន្លងទៅហើយ មកដល់ល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ វិប្បត្តិផ្លូវចិត្ត កាន់តែធ្ងន់ទ្វេរឡើង សម្រេចចិត្តទិញសាំងមកចាក់ស្រោចដុតខ្លួនឯង ប៉ងសម្លាប់ខ្លួន តែម៨នបានសម្រេច បន្ទាប់ពីពលរដ្ឋក្បែរខាងជួយពន្លត់ បណ្តាលឲ្យរងរបួស រលាក រលួយពេញខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច អន្តរាគមន៍ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ ល