ហួសចិត្ត​! ដល់​ម៉ោង​ហោះ​ឡើង ស្ត្រី​ម្នាក់​បែរជា​ពាំង​មិនឱ្យ​បិទទ្វារ​យន្តហោះ​

1147
ចែករម្លែក

ស្ត្រី​អ្នកដំណើរ​យន្តហោះ​ម្នាក់​មកពី​ប្រទេស​ចិន បាន​បង្កចលាចល​ពេញ​លើ​ជើង​ហោះ ហើរ អន្តរជាតិ​មួយ បន្ទាប់ពី​បង្ខំ​ឱ្យ​អ្នកដំណើរ ១៦០ នាក់​រង់ចាំ​កូនស្រី​របស់ខ្លួន​ដែល ជាប់ដៃ​ដើរ​ទិញ​អីវ៉ាន់​មិន​មើល​ម៉ោង​។

​អ្នកដំណើរ​រូបនោះ​បាន​ព្យាយាម​រារាំង​អ្នកបម្រើ​ការ​លើ​យន្តហោះ​មិនឱ្យ​បិទទ្វារ យន្តហោះ​ដើម្បី​ហោះ​ឡើង​ឡើយ ធ្វើឱ្យ​អ្នកដំណើរ​ផ្សេងទៀត​ខក​ការធ្វើដំណើរ និង​ក្ដៅ ក្រហាយ​យ៉ាងខ្លាំង​។​

​តាមរយៈ​រូបភាព​វីដេអូ ដែល​អ្នក​នៅក្នុង​ហេតុការណ៍​បាន​ថត​បង្ហោះ​បង្ហាញ​ពី​សកម្មភាព បុគ្គលិក​អាកាសចរណ៍​ម្នាក់​ព្យាយាម​និយាយ​សម្រួល​ជាមួយ​ស្ត្រី​អ្នកដំណើរ​រូបនោះ​។

​វីដេអូ​ឃ្លី​ប​ហេតុការណ៍​នេះ​បាន​ផ្ទុះ​ពេញ Platform វីដេអូ​ខ្លី​របស់​ចិន Douyin (​ស្រដៀង Tik Tok) កាលពី​ថ្ងៃ​សប្តាហ៍​មុន​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​នៅលើ​ជើងហោះហើរ​មួយ​របស់ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប Spring Airlines របស់​ចិន នៅ​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ ស្ថិតក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដែល​ឆ្ពោះ​ដំណើរ​ទៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​ក្រោយ​ការសម្របសម្រួល​ទីបំផុត​ពីរ​នាក់​ម្ដាយកូន​យល់ព្រម​បោះបង់​ការធ្វើដំណើរ របស់ខ្លួន ហើយ​យន្តហោះ​ក៏បាន​ហោះ​ឡើង​នៅ​ម៉ោង ៣ កន្លះ​ទៀបភ្លឺ​ក្នុង​ថ្ងៃ​ដដែល​៕ ប្រែ​សម្រួលៈ ខុម